• ប្រេស៊ីល ឈ្នះ​ជើងឯក Copa America លើក​ទី៩ ក្រោយ​ផ្ទួល​ប៉េរូ ៣-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

    (ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះសាំបាប្រេស៊ីល បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិក ឡាទីន Copa America 2019 បន្ទាប់ពីបំបាក់គូប្រជែងប៉េរូ ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ នេះនៅកីឡដ្ឋាន ដែលស្ថិតក្នុងទីក្រុង Rio។

    នេះក៏ជាកំណត់ត្រាឈ្នះពាន Copa America លើកទី៩ផងដែរ ក្រោយរង់ចាំអស់រយៈពេល ១២ គិតចាប់តាំងពី បានឈ្នះចុងក្រោយក្នុងឆ្នាំ២០០៧ ក្នុងនាមជាក្រុមឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ ឈ្នះបាន ១៥ដង ច្រើនជាងគេ គ្រាដែលអាហ្សង់ទីន ឈរនៅលេខ២ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩ នេះ ក្រោយយក ឈ្នះក្រុមការពារតំណែងជើងឯកឈីលី ២-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

    កីឡាករខ្សែបម្រើមកពីក្លឹបក្នុងស្រុក Everton រកបានគ្រាប់បើកឆាកឲ្យសាំបានៅនាទី១៥ តែត្រូវបាន Jose Paolo Guerrero ស៊ុតគ្រាប់ប៉េណាល់ទីតាមស្មើវិញនៅនាទី៤៤ មុនពេលកីឡាករខ្សែប្រយុទ្ធពាក់លេខ៩ Gabriel Jesus រកបានគ្រាប់ទី២ ឲ្យក្រុមម្ចាស់ផ្ទះប្រេស៊ីលនាំមុខជាថ្មីនៅនាទី៤៥។

    យ៉ាងណាក៏ដោយ ប្រេស៊ីលនៅសល់សមាជិកតែ ១០នាទីប៉ុណ្ណោះចាប់ពីនាទី៧០ មក ក្នុងខណៈ Jesus ត្រូវបានពិន័យកាតក្រហម ក្រោយទទួលបានកាតលឿង ២ដង។ តែមិនថ្វី នៅតែអាចរកបានគ្រាប់ទី៣ ពីការស៊ុតបាល់ណាល់ទីបានសម្រេចដោយកីឡាករ Richarlison នៅនាទី៩០ ដោយសារតែខ្សែការពារ ប៉េរូបានធ្វើឲ្យ Everton ដួលក្នុងប្រអប់គ្រោះថ្នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ