• អាមេរិក៖ ពិភពលោកនឹងជួបមហន្តរាយដ៏ធ្ងន់ធ្ងរ បើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ

    (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានជាថ្មីថា ពិភពលោកនឹងជួបមហន្តរាយធ្ងន់ធ្ងរ បើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយការបង្កើនការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៉ីរ៉ង់កាន់តែឯកា ក៏ដូចជាត្រូវប្រឈមមុខនឹង ទណ្ឌកម្មតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

    ការព្រមានខាងលើរបស់លោក ប៉ុមប៉េអូ កើតមានឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ បានប្រកាស បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឱ្យលើសកម្រិតដែលត្រូវបានកំណត់ ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានលើកឡើងដូច្នេះថា៖ «ការសម្រេចចិត្តចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៉ីរ៉ង់កាន់តែឯកា ហើយត្រូវជាប់ទណ្ឌកម្មតែប៉ុណ្ណោះ …ចំណែកឯ ប្រជាជាតិដទៃគួរតែសា្ដរឡើងវិញនូវស្ដង់ដារមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីព្រោះបើសិនជារបបដឹកនាំអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នោះ ពិភពលោកទាំងមូលនឹងជួបមហន្តរាយដ៏ធំ»។

    គួរបញ្ជាក់ថា អ៉ីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រកាសចាប់ផ្ដើមបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពី៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវ បានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។

    លើសពីលើនេះទៅទៀត ទីក្រុងតេហេរ៉ង់ ក៏នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដងផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ