• ជប៉ុននិងសិង្ហបុរី ជាប់លេខ ១ស្ទួន ជាប្រទេសមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុតនៅលើលោកប្រចាំឆ្នាំ ២០១៩

    (វ៉ាស៊ីនតោន)៖ ប្រទេសជប៉ុន និងសិង្ហបុរី បានឈរនៅលេខរៀងទីមួយស្ទួន ក្នុងនាមជាប្រទេស ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០១៩នេះ។ នេះបើតាម ស្ថាប័នវាយតម្លៃលិខិតឆ្លងដែន Henley Passport Index ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

    យោងតាម Henley Passport លិខិតឆ្លងដែនជប៉ុន និងសិង្ហបុរី អនុញ្ញាតឱ្យប្រជាជនប្រទេសទាំង ពីរនេះ អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៨៩ ដោយមិនចាំបាច់មានទិដ្ឋាការចូលមកកាន់ ប្រទេសទាំងនេះ។ ចំណែកឯ ប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ និងកូរ៉េខាងត្បូង ឈរនៅលេខរៀងទី២ ដោយប្រជាជនអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៨៧ ដោយមិនបាច់មានទិដ្ឋាការចូល។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត និងអន់បំផុត៖

    *ប្រទេសមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត

    ១. ជប៉ុន, សិង្ហបុរី (អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៨៩ ដោយមិនបាច់ទិដ្ឋាការចូល)
    ២. ហ្វាំងឡង់ អាល្លឺម៉ង់ កូរ៉េខាងត្បូង (១៨៧)
    ៣. ដាណឺម៉ាក អ៉ីតាលី លុចហ្សំបួរ (១៨៦)
    ៤. បារាំង អេស្ប៉ាញ ស៊ុយអែត (១៨៥)
    ៥. អូស្រ្ដាលី ហូឡង់ ព័រទុយហ្គាល់ ស្វីស (១៨៤)
    ៦. ប៊ែលហ្សិក កាណាដា ក្រិក អ៊ែរឡង់ ន័រវែស អង់គ្លេស សហរដ្ឋអាមេរិក (១៨៣)

    *ប្រទេសមានលិខិតឆ្លងដែនអន់បំផុត

    ១០១. បង់ក្លាដែស អ៉ីរ៉ង់ លីបង់ កូរ៉េខាងជើង (៣៩)
    ១០២. នេប៉ាល់ (៣៨)
    ១០៣. លីប៊ី ដែនដីប៉ាឡេស្ទីន ស៊ូដង់ (៣៧)
    ១០៤. យ៉េមែន (៣៣)
    ១០៥. សូម៉ាលី (៣១)
    ១០៦.ប៉ាគីស្ថាន (៣០)
    ១០៧.ស៊ីរី (២៩)
    ១០៨. អ៉ីរ៉ាក់ (២៧)
    ១០៩. អាហ្វហ្គានីស្ថាន (២៥)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ