• អបអរសាទរខួបលើកទី១១ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (ព្រះវិហា)៖ អាជ្ញាធរជាតិព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១ នៃកាចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ២០០៨-២០១៩។

    ពិធីនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តមរតកតេជោបុរីស្វារៈ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ជុច ភឿន រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពី លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោកស្រី ចឹក ហេង អភិបាលរងខេត្ត តំណាង លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

    Temple of Preah Vihear

    លោក ជុច ភឿន បានថ្លែងថា មិនមែនមានតែប្រាសាទព្រះវិហារមួយទេ ដែលមានតម្លៃលេចធ្លោ ដែលយើងត្រូវបញ្ចូល ទៅក្នុងសម្បត្តិបេតកភណ្ឌពិភពលោក គឺនៅមានប្រាសាទកោះកេរ ដែលស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងប្រាសាទព្រះខ័ណ្ឌកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី។ បើសិនជាឯកសារប្រាសាទកោះកេរ ធ្វើទាន់មុនខែមករា ឆ្នាំ២០២០ និងបញ្ជូនទៅស្នើសុំដាក់ ក្នុងបេតិកភណ្ឌពិភពលោក ហើយត្រូវគ្រប់គ្រងដោយអាជ្ញាធរព្រះវិហារ។

    លោក ជុច ភឿន បានបន្តថា «មុននឹងព្រមឲ្យយើង បានចុះបញ្ជីប្រាសាទ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺមានការលំបាកណាស់ ដោយឆ្លងកាត់ការប្រជុំ ដោយមានប្រទេសជាង ១០០បានចូលរួម ជាមួយគ្នានោះមានប្រទេសជាង៩០ បានធ្វើការវិភាគគ្រប់ជ្រុងជ្រោយ ទើបសម្រេចចិត្តឲ្យយើងចូល។ បើយើងចូលហើយ យើងមិនខិតខំថែរក្សាខ្លួនយើងនោះ គេនឹងស្នើរដកវិញ»។

    លោក គឹម សេតារា បានថ្លែងថា «រយៈពេល១១ឆ្នាំមកនេះ យើងទាំងអស់គ្នាបានបំពេញការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ