• ឪពុក​របស់ Song Joong Ki លែង​ហ៊ាន​ចាក​ចេញ​ពីផ្ទះ ក្រោយ​ដឹង​រឿង​កូន​ប្រុស​ប្រកាស​លែង​លះ​ជាមួយ​ភរិយា

    (សេអ៊ូល)៖ យោងទៅតាមសារព័ត៌មានកូរ៉េខាងត្បូង allkpop បានឲ្យដឹងថា ឪពុករបស់តារាសម្ដែងប្រុសកូរ៉េ Song Joong Ki ថ្មីៗនេះ មិនហ៊ានចាកចេញពីផ្ទះរបស់លោកនោះទេ ក្រោយពេលដែលដឹងដំណឹងភ្ញាក់ផ្អើលថា តារាសម្ដែងប្រុស Song Joong Ki ដែលត្រូវជាកូនប្រុសរបស់លោក ប្រកាសលែងលះជាមួយភរិយា។

    ព័ត៌មានកូរ៉េខាងត្បូង allkpop បានឲ្យដឹងទៀតថា ឪពុករបស់ Song Joong Ki ទំនងជាមិនដឹងពីរឿងអ្វីជុំវិញការ លែងលះរបស់កូនប្រុសនោះឡើយ រហូតដល់ផ្ទុះព័ត៌មានបានចុះផ្សាយពេញក្នុងប្រទេស។

    ចាប់ពីពេលនោះមក ឪពុករបស់ Song Joong Ki តែតែងផ្ញើរសារទៅមិត្តភក្ដិរបស់លោក ដើម្បីផ្សព្វផ្សាយ ខ្សែភាពយន្តកូនប្រសារ Song Hye Kyo ហើយតែងតែធ្វើល្អដាក់គូស្វាមីត្រកូល Song។

    យោងទៅតាមមនុស្សដែលស្គាល់ឪពុករបស់តារាប្រុស Song Joong Ki បានឲ្យដឹងថា ក្រោយពេលព័ត៌មាន បានចេញផ្សាយ ឪពុករបស់តារាសម្ដែង Song Joong Ki មិនព្រមទទួលទូរស័ព្ទ ឬ ចាកចេញពីផ្ទះនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ