• ចាក់ដោត! ឈើ​ជិត ៥០០ ម៉ែត្រគូបដែលរកឃើញនៅ​សណ្ឋាគារ​ប្រណីត​មួយ ក្នុងខេត្តសៀមរាប លោកស្រី​ហ៊ុន ស៊ី​ណាត បានស្នើ​សុំ​កុំ​ដុតបំផ្លាញ​អី ទុក​បរិច្ចាគ​ធ្វើ​សាលារៀន​វិញ

    សៀមរាប​៖ ​ករណី​ដែល​សមត្ថកិច្ច​ចម្រុះ មាន​ទាំង​នគរបាល ប៉េអឹម និង​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ចុះ​ឆែក​ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា បាន​រកឃើញ​ឈើ​ប្រណីត ដែល​ស្តុក​ទុក​យ៉ាង​អាថ៌កំបាំង រាប់រយ​ម៉ែត្រគូប ត្រូវបាន​ដឹងឮ​ដល់​លោកស្រី​ហ៊ុន ស៊ី​ណាត ដោយ​លោកស្រី​បញ្ជាក់​មួយ​ម៉ាត់​ថា ចាំមើល​លើក​នេះ​ទៀតថា​តើ​ត្រូវ​រួចខ្លួន​ទៀត​ទេ ហើយ​លោក​ចៅហ្វាយខេត្ត​ថ្មី លោក​ទៀ សីហា ហ៊ាន​បង្ក្រាប ពួកក្រុម​រកស៊ី​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដែរឬទេ​? សូមជម្រាបថា ទាំងនេះ គឺជា​ការលើកឡើង​រប​ស់​មិត្ត​ភ​ក្ភិ​ខ្ញុំ ពី​អ្នក​ខេត្តសៀមរាប តែ​មេត្តា​កុំ​ដុតចោល​ទៀត​អី ទុក​បរិច្ចាគ​ធ្វើ​វត្ត ធ្វើ​សាលារៀន​ផង​ណា​ម្ចាស់​ថ្លៃ ។​

    ​លោកស្រី​ហ៊ុន ស៊ី​ណាត ដែលជា​ប្អូន​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សរសេរ​ដែល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី 4 ខែកក្កដា​ឆ្នាំ 2019​នេះ​ថា “​រកឃើញ​ឈើ​យ៉ាងច្រើន នៅក្នុង​សណ្ឋាគារ​អង្គរ​អ៊ែ​រ៉ា លំដាប់​ផ្កាយ​៤ ខេត្តសៀមរាប​។

    ​វីវរ​ហើយ​ម្ដងនេះ សូម្បី​លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ក៏​មិន​ហ៊ាន​លើក​ទូរស័ព្ទ​ផង​..​ពាក់ព័ន្ធ​រឿងរ៉ាវ​ដ៏​ធំ​ប៉ុន​មហាមេឃ ដែល​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ បែប​មាន​ខ្នង​ធំ​ហើយ បាន​ហ៊ាន​កាង​ឲ្យ​នោះ​​មិនធម្មតា​ទេ ឈើ​ប្រណីត​រាប់រយ​គូប​ស្ទើរតែ​គ្រប់​ប្រភេទ ត្រូវបាន​ក្រុម​ឈ្មួញ​ព្រៃឈើ បាន​សហការគ្នា​យ៉ាង​រលូន យកមក​ស្តុក​ទុក​នៅក្នុងសណ្ឋាគារ​អង្គរ​អ៊ែ​រ៉ា​លំដាប់​ផ្កាយ នៅ​ខេត្ត​សៀម​រាម​។​

    ​បើតាម​មិត្តភក្តិ​របស់ខ្ញុំ​និយាយថា ក្នុង​បេសកកម្ម​ដ៏​ក្ដៅគគុក​នោះ លោក សំរិទ្ធ សុខុន ព្រះរាជា​អាជ្ញា​រង ដឹកនាំ​កម្លាំងចម្រុះ ធ្វើការ​ហ៊ុមព័ទ្ធ​ទីតាំង​ស្តុក​ឈើ​ទាំងនោះ រយៈពេល​២​ថ្ងៃ​ទៅហើយ នៅ​មិនទាន់​បញ្ចប់​ទៀត​។​

    តាម​ប្រភពពី​កន្លែង​ស្តុក​ឈើ​នោះ បាន​ឲ្យ​ដឹងថា រឿង​ជំនួញ​ឈើ​ប្រណីត របស់​ម្ចាស់​សណ្ឋាគារ​មិនមែន​តែ​ម្តងនេះ​ទេ ដែល​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចុះ​ធ្វើការ​បង្ក្រាប​នោះ គឺជា​ច្រើនលើកច្រើនសារ​ណាស់​មកហើយ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​រូបនោះ ប្រហែល​ជាមាន​ខ្នង​ក្រាស់ ហើយ​មើលទៅ បានជា​គ្មាន​ទោស​អ្វី សូម្បី​សមត្ថកិច្ច​នៅ​ខេត្ត​នោះ ដូច​មិន​ហ៊ាន​ដែរ​។​

    ​ចាំមើល​លើក​នេះ​ទៀតថា​តើ​ត្រូវ​រួចខ្លួន​ទៀត​ទេ ហើយ​លោក​ចៅហ្វាយខេត្ត​ថ្មី លោក​ទៀ សីហា ហ៊ាន​បង្ក្រាប​ពួកក្រុម​រកស៊ី​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដែរឬទេ​?​ សូមជម្រាបថា​ទាំងនេះ គឺជា​ការលើកឡើង​រប​ស់​មិត្ត​ភ​ក្ភិ​ខ្ញុំ​ពី​អ្នក​ខេត្តសៀមរាប តែ​មេត្តា​កុំ​ដុតចោល​ទៀត​អី​ទុក​បរិច្ចាគ​ធ្វើ​វត្ត ធ្វើ​សាលារៀន​ផង​ណា​ម្ចាស់​ថ្លៃ​” ។​

    លោក​ម៉ុង ប៊ុន​លិ​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា​ថា មកទល់ពេលនេះ​នៅ​មិនទាន់​អាច​បញ្ជាក់​អំពី​តួលេខ​ឈើ​ដែល​រកឃើញ​នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​នៅឡើយ​ទេ​។ មូលហេតុ​ដែលមាន​ការ​យឺត​យាវ​នេះ ក៏​ព្រោះតែ​ក្រុម​សមត្ថកិច្ច ត្រូវការ​ពិ​ត្យ​និង​វាស់វែង​ឲ្យ​បានជា​ក់លាក់ និង​ល្អិតល្អន់​បំផុត​។ ម្យ៉ាងវិញទៀត ក៏ត្រូវ​ការផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់​ថា តើ​ឈើ​ប្រភេទ​ណាខ្លះ ហើយ​មាន​ខ្នាត​អ្វីខ្លះ ដែល​ត្រឹមត្រូវ​តាមច្បាប់​។ លោក​បន្តថា តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង ឈើ​ដែល​បាន​ស្តុក​ទុក នៅ​ទីតាំង​ខាងលើនេះ អាចមាន​ប្រហែល ជាង​៥០០​ម៉ែត្រគូប​។

    ​សូមបញ្ជាក់ថា កាលពី​ល្ងា​ថ្ងៃទី​២​ខែកក្កដា ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ឆែក​រកឃើញ​ឈើ​យ៉ាងច្រើន នៅក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ប៉ុន្តែ​ទោះយ៉ាងណា គេ​មិនទាន់​បញ្ជាក់ថា ឈើ​ទាំងនោះ ជា​របស់​អស់លោក​រូប​ណា​នៅឡើយ​ទេ​៕​ ​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ