• Lampard ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់​ការ​ថ្មី​ក្លឹប Chelsea ក្រោម​កិច្ច​សន្យា ៣ឆ្នាំ

    (ក្រុងឡុងដ៍)៖ Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្លឹបតោខៀវ Chelsea ជាផ្លូវការហើយ ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ។

    តាមរយៈគេហទំព័រផ្លូវការក្លឹប Chelsea ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩ នេះថា បុរសសញ្ជាតិអង់ គ្លេសរូបនេះ បានលាឈប់ដឹកនាំក្លឹប Derby County ដែលលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship ក្រោយដឹកនាំបានតែ ១រដូវកាលប៉ុណ្ណោះ ដើម្បីទទួលបានការងារថ្មីក្នុងអតីតក្លឹបចាស់របស់ខ្លួន Chelsea ដែលធ្លាប់លេងនៅទីនេះរយៈពេល ១៣ឆ្នាំ។

    Chelsea ជាក្លឹបទី២ សម្រាប់ Lampard ដឹកនាំ បន្ទាប់ពីលាឈប់ពីក្រុម Derby County ក្រោយដឹកនាំតែ ១រដូវកាល ប៉ុណ្ណោះ ហើយរូបគេក៏បានក្លាយជាអ្នកចាត់ការទូទៅលើកទី១០ ក្នុងក្លឹបស្ថិតក្នុងទីក្រុងឡុងដ៍ មួយនេះ ដែលស្ថិតក្រោម សេដ្ឋីរុស្ស៊ី Roman Abrahimovich ទិញក្លឹបនេះកាលឆ្នាំ២០០៣ កន្លងទៅ។

    ក្នុងរយៈពេល ១៣ឆ្នាំនៅ Stamford Bridge បុរសវ័យ ៤១ឆ្នាំ Frank Lampard ក៏ជា Top Scorers ក្នុងក្លឹប Chelsea ផងដែរ ដោយរកបាន ២១១គ្រាប់ពីការចូលលេងបាន ៦៤៨ប្រកួត ដោយឈ្នះពានសរុបបានចំនួន១១ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ