• ប៉េរូ ឡើង​​​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​ប្រេស៊ីល ក្រោយ​ទម្លាក់​ឈីលី ៣-០ ចេញពី Copa America

    (សៅប៉ូឡូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ បានកក់អីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វានជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 ទល់នឹងម្ចាស់ផ្ទះប្រេស៊ីល បន្ទាប់ពីបំបាក់ក្រុមការពារតំណែងជើងឯក ឈីលី ៣-០ ដ៏គួរឲ្យភ្ញាក់ផ្អើលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដានេះ។

    ប៉េរូ មានឱកាសគ្រប់គ្រងបាល់តែ ៣៧%ប៉ុណ្ណោះតែអាចរកបាន ៣គ្រាប់ ខណៈតង់ទី១ បានធ្វើការនាំមុខឈីលី ២-០ ពីការធ្វើបានសម្រេចដោយកីឡាករ Edison Flores នៅនាទី២១ និងមិត្តរួមក្រុម Yoshimar Yotun នៅនាទី៣៨ មុនពេល Jose Paolo Guerrero នៅនាទី៩០+៥។

    យ៉ាងណាក៏ដោយ អតីតម្ចាស់ជើងឯក ២សម័យកាលចុងក្រោយនេះក៏មានឱកាសរកបាន ១គ្រាប់មកវិញដែរ តែកីឡាករ Eduardo Vargas ទាត់ប៉េណាល់ទីអត់ចូលនៅនាទីចុងម៉ោងផងដែរនោះ ដែលធ្វើឲ្យលទ្ធផលបញ្ចប់ផ្លូវការ ឈីលីបានត្រឹមទៅជួបគូប្រជែងចាស់អាហ្សង់ទីន ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ចុងសប្តាហ៍តែប៉ុណ្ណោះ។

    សម្រាប់ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa America 2019 រវាងប៉េរូ និងម្ចាស់ផ្ទះប្រេស៊ីល នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Estadio do Maracana ស្ថិតក្នុងទីក្រុង Rio តែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ