ក្រុមស្រ្តីហូឡង់ ឡើង​វគ្គផ្តាច់ព្រ័ត្រ Women’s World Cup ក្រោយ​យក​ឈ្នះ​ស្រ្តីស៊ុយអែត ក្នុង​នាទី​បន្ថែម

(លីយ៉ុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីហូឡង់ បានឡើងទៅជួបក្រុមជម្រើសជាតិស្រ្តីអាមេរិក ដើម្បីដណ្តើមពាន រង្វាន់ជើងឯក FIFA Women’s World Cup 2019 ចុងសប្តាហ៍នេះ បន្ទាប់ពីទម្លាក់ក្រុមស្រ្តីស៊ុយអែត ១-០ ក្នុងនាទី បន្ថែមនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Lyon នៃប្រទេសបារាំងផងនោះ ក្រុមប្រចាំតំបន់អឺរ៉ុបទាំង ពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាក្នុងម៉ោងធម្មតា ៩០នាទី មុនពេលកីឡាការិនី Jackie Groenen រកបានគ្រាប់ ជ័យជម្នះឲ្យហូឡង់នៅនាទី៩៩ ក្នុងម៉ោងថែម ១៥នាទី ២ដងក្នុងកីឡដ្ឋាន Stade de Lyon។

នេះក៏ជាលើកទី១ ផងដែរសម្រាប់កីឡាការិនីហូឡង់ ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងនាមជាក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប ត្រូវប្រជែងជាមួយក្រុមជោគជ័យបំផុតស្រ្តីអាមេរិកនៅរាត្រីអាទិត្យចុងសប្តាហ៍នេះ ក្រោយពេល ក្រុមរបស់លោកស្រី Jill Ellis បានយកឈ្នះស្រ្តីអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងនោះ។

ជាមួយគ្នានោះដែរ ស៊ុយអែត ដែលជាក្រុមធ្លាប់ឡើងដល់វគ្គ ៤ក្រុមចុងក្រោយ ៤សម័យផងនោះ ក៏ត្រូវប៉ះក្រុមស្រ្តីអង់ គ្លេស ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី០៦ ខែកក្កដាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ