• ល្បិច​បោក​ថ្មី​ ធ្វើអោយនិស្សិតស្រីម្នាក់ លង់​ចាញ់​បោក​គេ​ អស់ប្រាក់ជិត​ ៦មុឺន​ដុល្លារ​អាមេរិក​ ដោយសារ​តែ…​ (មានវីដេអូ)

    ល្បិច​ឆបោកជាច្រើនតែងតែកើតមានឡើងនៅក្នុងសង្គម មិនថាតែសម័យមុន និងពេល​បច្ចុប្បន្ន​នេះទេ​ ប៉ុន្តែ​ដោយសារតែសម័យនេះ​ ល្បិច​ឆបោកជាច្រើនត្រូវបានយើងមើលឃើញនៅតាមបណ្តាញ​សង្គមហ្វេសបុក​ ទើបធ្វើអោយមនុស្សជាច្រើនស្គាល់នូវល្បិចទាំងនោះ​ ហើយក៏ងាយស្រួលឲ្យយើង​ ធ្វើ​ការ​ប្រុងប្រយ័ត្ន​ និងការពារផងដែរ។

    ជាក់ស្តែង​ នារី​ដ៏​ស្រស់​ស្អាត​រូប​នេះ​ ដោយសារតែ​មានលោភលន់​ និងជាមនុស្សស្លូតត្រង់ទៀតនោះ​ ក៏បានលង់​ចាញ់បោក​គេអស់​ប្រាក់​រហូត​ដល់ទៅជិត ៦មុឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែលជាចំនួនមួយយ៉ាងច្រេីនខ្លាំងណាស់សម្រាប់​ក្មេង​ស្រី​ជា​និស្សិត​មួយរូប​ តេីឲ្យគ្នារំពឹងអ្វីទៅ​? ទៅថ្ងៃមុខនោះ។

    បេីតាម​កិច្ច​សម្ភាសន៍​របស់​ប្អូន​ស្រី​ដែលបាន​ចាញ់​បោក​គេ​រូប​នេះ​ ជាមួយ​ K01 បានឲ្យដឹងថា​៖​ ប្អូន​ស្រី​បានដេីរ​គៀងគរ​អ្នកភូមិ​ប្រមាណជា​ជាង​ ២០​គ្រួសារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ អោយចូលរួមក្នុងការរកសុីមួយ​ ដែលមានការ​បញ្ជាក់​ថា​ យកម្សៅទៅលក់នៅប្រទេស​ម៉ាឡេស៊ី​ ហេីយចំពោះការដាក់ទុននោះ​ គឺ១០០០ដុល្លារ​ ចំណេញ​បាន​ ៣០០ដុល្លារ​។

    អ្វី​ដែល​កាន់តែ​ហួសចិត្ត​ទៀត​នោះ​ អ្នក​ដែលបោកប្អូនស្រីរូបនេះ​ បែរជាមកប្តឹងរូបនាងទៅវិញ​ ។ ក្នុង​នោះដែរ​ លោក​ K01 ក៏បាន​មានការ​លេីកឡេីង​ដែរថា​«វិធីដើរបោកថ្មី របស់អ្នកដែលមិនចេះ ធ្វើអ្វីក្រៅពីដើរបោក បានប្រើនៅគំនិតថ្មី ធ្វើអោយនិស្សិត ស្រីម្នាក់ អស់លុយជិត60000$»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ