គេប្រទះឃើញ​កំប្លោក​ស្រស់ជាច្រើន ​អណ្តែត​តាម​ទឹកសមុទ្រ មក​ទើ​នៅលើ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល បាន​ឲ្យ​ដឹងថា ចាប់ពី​រសៀល​ថ្ងៃទី​៣ ដល់​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឃើញ​មាន​កំប្លោក​ស្រស់​អណ្តែត​តាម​ទឹកសមុទ្រ មក​ទើ​នៅលើ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​។​

​យ៉ាងនេះ​ក្តី គេ​មិនទាន់​ដឹងថា កំប្លោក​ស្រស់ ដែល​អណ្តែត​មក​ទើ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​នេះ បាន​អណ្តែត​មកពី​ទីកន្លែង​ណា​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​? ហើយ​ថា សំរាម​កំប្លោក​នេះ អាច​នឹង​អណ្តែត​មកជា​បន្តបន្ទាប់ និង​មាន​ចំនួន​ច្រើន ដូច​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ឬ​បែបណា​នោះទេ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ