• បើចង់ជិះរថភ្លើងពីភ្នំពេញ ដល់បាងកក ត្រូវការពេលប៉ុន្មាន និងចំណាយប៉ុន្មាន?

    សេវា​រថភ្លើង​ប្រចាំ​ថ្ងៃ​ថ្មី​រវាង​ក្រុង​បាងកក និង​ស្ថានីយ​បាន​ក្លងលឹក ក្នុង​ខេត្ត​ស្រះកែវ (ជាប់ព្រំដែន​កម្ពុជា) បាន​​បើកដំណើរការ​នៅថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩។ នេះ​មានន័យ​ថា​ចាប់ពី​ពេល​នេះ​ទៅ អ្នក​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ភ្នំពេញ ទៅ​ក្រុង​បាងកក តាម​រយៈ​រថភ្លើង​ផ្ទាល់​តែ​ម្ដង។

    ជិះ​រថភ្លើង​ពី​ក្រុង​ភ្នំពេញ ទៅ​ក្រុង​បាងកក​មាន​ចែក​ចេញ​ជា​ពីរ​ដំណាក់​កាល ទី​មួយ​គឺ​ការ​ជិះ​ពី​​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ​ ទៅ​កាន់​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ចំណាយ​ពេល​ប្រមាណ​ជា​ ១២ ម៉ោង។ ចេញ​ដំណើរ​ពី​ភ្នំពេញ​ម៉ោង ៧ ព្រឹក ទៅ​ដល់​ប៉ោយប៉ែត​ម៉ោង​ប្រមាណ ៦៖៤០ ល្ងាច ដែល​​មាន​តម្លៃ​សំបុត្រ ៧ ដុល្លារ ។ នេះ​បើ​តាម​តារាង​ធ្វើ​ដំណើរ​របស់​ក្រុមហ៊ុន​​រ៉ូយ៉ាល់​រ៉េលវេ ដែល​បង្ហោះ​លើ Page Facebook។

    ​​ចុះ​ពី​រថភ្លើង​​ប៉ោយប៉ែត ​ធ្វើ​ដំណើរ​ប្រមាណ​ជាង ១ គីឡូម៉ែត្រ ឆ្លង​ទៅ​ដល់​ស្ថានីយ​បាន​ក្លងលឹក ក្នុង​ខេត្ត​ស្រះកែវ រួច​បន្ត​ដំណើរ​ពី​ស្ថានីយ​នេះ ទៅ​​កាន់​ស្ថានីយ​ក្រុង​បាងកក។ គួរ​ដឹង​ថា​រថភ្លើង​ចេញ​ពី​ស្ថានីយ​បាន​ក្លងលឹក​មាន​ចំនួន​ពីរ​ជើង ដោយ​ជើង​ទី​មួយ​ចេញ​នៅ​ម៉ោង​ ៦៖៥៨ នាទី​ព្រឹក និង​ជើង​ទី​ពីរ​ចេញ​នៅ​ម៉ោង ១៖៥៣ នាទី​ថ្ងៃ​ត្រង់។ ដូច​នេះ​ត្រូវ​សម្រាក​នៅ​ប៉ោយប៉ែត​មួយ​យប់ ទើប​អាច​បន្ត​ដំណើរ​ទៅ​ក្រុង​បាងកក​តាម​រយៈ​រថភ្លើង​បាន។

    ការ​ធ្វើ​ដំណើរ​ពី​ស្ថានីយ​បាន​ក្លងលឹក ទៅ​ដល់​ក្រុង​បាងកក មាន​ចម្ងាយ ២៦០ គីឡូម៉ែត្រ​ ត្រូវ​ប្រើ​ពេល​ប្រមាណ​ ៥ ទៅ ៦ ម៉ោង តាម​​រថភ្លើង​លេខ ២៨០ និង ២៧៦។ តម្លៃ​សំបុត្រ​ ២៥ បាត (ប្រមាណ ៣៣០០ រៀល ) សម្រាប់​កូន​ក្មេង និង ៤៩ បាត (ប្រមាណ ៦ ៦០០ រៀល) សម្រាប់​មនុស្ស​ធំ។ នេះបើតាមវិបសាយក្រុមហ៊ុន​ផ្លូវដែករដ្ឋ​នៃ​ប្រទេសថៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ