• ច្បាស់ការហើយ! ករណីតារា​សម្តែង​តួ​ក្បាច់គុន​ល្បុក្កតោកញ្ញា​ ពេជ្រ ចរណៃ ល្បីត្រូវគេ​សម្លាប់ ការពិតគ្រាន់ជា​ការសម្តែងទេ

    ភ្នំពេញ​ ៖ កាលពីពេល​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​ទំព័រ​ហ្វេ​ស​បុក​មួយចំនួន​បាន​បង្ហោះ តារា​សម្តែង​តួ​ក្បាច់គុន​ល្បុក្កតោ កញ្ញា​ពេជ្រ ចរណៃ ត្រូវគេ​សម្លាប់​ច្រក​ដាក់​ក្នុង​ការុង រួច​យក ទៅ​ប្លុង​ចោល​នៅក្រោម​ស្ពាន​ជ្រាយ​ច​ង្វ​រ​។ ដំណឹង​មួយ​នេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​មិន​នឹកស្មានថា មានរឿង​ដល់​ថ្នាក់​នេះនោះ​ទេ តែ​ជាក់ស្តែង​មុននេះ​បន្តិច ក៏មាន​បណ្តាញ​សង្គម​មួយ ក៏បាន​ធ្វើការ​បង្ហើប​ប្រាប់ ថា​រឿងហេតុ​ទាំងនេះ​មិនមែនជា​រឿង​ពិត​នោះទេ សូមកុំ​យល់ច្រឡំ គ្រាន់តែ​ជា​ឈុត​មួយ​ក្នុង​សាច់រឿង​ប៉ុណ្ណោះ​។​

    ​ពាក់ព័ន្ធ​ករណីនេះ​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២​កក្កដា​នេះ​បាន សេចក្តី​បកស្រាយ​បំភ្លឺថា ​ដោយ​មួយរយ​:​ពេល​ចុង​ក្រោយនេះ មាន Account Facebook ក៏ដូចជា​សារព័ត៌​មួយចំនួន​បាន​ចុះផ្សាយ​លេី​ករណី​ចំនួន​២ ផ្សេងគ្នា​ដែល​កេី​ត​ឡេី​ង​នៅ​លេី​ទឹកដី​ខណ្ឌ​ជ្រោយចង្វា​៖

    ១. តក់ស្លុត ក្រុម​ថត​ភាពយន្ត​មួយក្រុម​ត្រូវ​ហ្វូង​ចោរ កាប់​យ៉ាង​សាហាវ បន្ទាប់ពី​បាន​អង្គុយលេង​ស្រូបយក​ខ្យល់អាកាស បន្ទាប់​ការថត​ភាពយន្ត​ចប់ និង​ ២. សាកសព​កញ្ញា ពេជ្រ ចរណៃ ដែលជា​តារា​ដ៏​ស្រស់ស្អាត​ត្រូវបាន​គេ​ប្រទះ​ឃេី​ញ​នៅ​គល់ស្ពាន​ជ្រោយចង្វារ​ដោយ​មិនដឹង​ពី​មូលហេតុ ដោយសារតែ​គំនុំ ឬក៏​ស្នេហា​ត្រីកោណ ?

    ​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រា​ធានី​ភ្នំពេញ ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយ​ច​ង្វ​រ សូម​ធ្វេី​ការបកស្រាយ​ជូន​មហាជន​ឲ្យ​បាន​ជ្រាបថា ករណី​ទាំងពីរ​ខាង​លេី​សុទ្ធតែជា​ព័ត៌មាន​មិន​ពិត វា​គ្រាន់តែ​ជា​ការថត​សំដែង​ភាពយន្ត ឬ​ស្ព​ត​ខ្លីៗ​របស់​ក្រុម ឬក៏​ផលិតកម្ម​មួយចំនួន ដែល​មិនបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​បានដឹង​មុន​ឡេី​យ ហេី​យ​ក្រុម​នោះ​ក៏​មិនដែល​បាន​សុំច្បាប់​អនុញ្ញាតិ​ជាមុន​ឡេី​យ ។​

    ​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យេី​ង​ខ្ញុំ​សូម​អំពាវនាវ​អោយមាន​ការកែ​តំរូវ រាល់​ការចុះផ្សាយ និង​រា​ល់ទ​ង្វេី​ទាំងនេះ ដែល​ធ្វេី​អោយ​មហាជន​ទូទាំងប្រទេស​មានការ​យ​ល់​ច្រឡំ ក៏ដូចជា​ការបង្ករ​អសន្តិសុខ​ដល់​សង្គមជាតិ​ផងដែរ​។ សូមមេត្តា​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​សូមជួយ​មេី​លលេី​ករណី​ទាំងនេះ​ផង

    ​ជាក់ស្តែង យោងតាម​គ​ណី​នី ពេជ្រ ចរណៃ បាន​សរសេរ​រៀបរាប់ថា​៖ សូមទោស​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ដែល​កុំ​ពុង​បារម្ភ​ពី​ខ្ញុំ​ទាក់ទង​នឹង​ព័ត៌មាន​ដែលថា​ខ្ញុំ​ត្រូវគេ​សម្លាប់​..​ដោយសា​ថ្ងៃនេះ​ខ្ញុំ​រវល់​ខ្លាំង​ទេី​ប​មិនទាន់បាន​បកស្រាយ ថ្ងៃស្អែក​នេះ​ខ្ញុំ​នឹង​ឡាយ​និយាយ​ពី​រឿងនេះ​៕​

    ប្រភព CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ