មិនគួរឲ្យជឿ! ទឹកស្លឹកគ្រៃ អាចព្យាបាលជំងឺកាចសាហាវ ១៥មុខបាន

ត្រឹមស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវជាច្រើនមុខ ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! មានភ្ជាប់វីដេអូវិធីធ្វើភេសជ្ជៈធ្វើអោយរាងស្អាតក្នុងរយៈពេល 7 ថ្ងៃ និង សំរាប់ព្យាបាលជំងឺផ្ដាស់សាយ និងធ្វើអារម្មណ៍ស្រស់ថ្លាងាយងាយ។

មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

#វិធីធ្វើទឹកស្លឹកគ្រៃដើម្បីសុខភាព

* គ្រឿងផ្សំ៖

– គល់ស្លឹកគ្រៃធម្មជាតិស្រស់ ៦ គល់ធំៗ

– ស្ករស ២ ស្លាបព្រាបាយ (បើមានទឹកឃ្មុំដាក់៣ស្លាបព្រាជំនួស) ខ្ញី១កូនដុំ ស្លឹកតើយ២សន្លឹក

– ទឹក ១លីត្រកន្លះ។

* វិធីធ្វើ៖

– លាងគ្រឿងផ្សំឲ្យស្អាតល្អ ចិតសំបកខ្ញី កាត់ឬសស្លឹកគ្រៃកខ្វក់ និងស្លឹកវាចេញ

– ដំគល់ស្លឹកគ្រៃ និងខ្ញីឲ្យបែកទក់ ហាន់ស្លឹកតើយល្អិតៗ

– ដាក់ធាតុផ្សំទាំង៣ក្នុងឆ្នាំងស្ងោរ ដល់ពេលពុះបន្ថយភ្លើងរំងាស់វារយៈពេល១ម៉ោង

– បន្ថែមស្ករ ឬទឹកឃ្មុំចូលហើយកូររហូតដល់វារលាយ រួចបិទភ្លើងទុកឲ្យត្រជាក់រួចត្រងយកតែទឹករបស់វា

– អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ

– ពិសា១ថ្ងៃ ២ឬ៣កែវ មុនហូបអាហារ ២០នាទី ជាពិសេសមុនពេលអាហារព្រឹក ដោយច្របាច់ក្រូចលាយ១ចំណិត អាចពិសាក្តៅៗ ឬលាយទឹកកកតាមចំណូលចិត្ត។

#អត្ថប្រយោជន៍ដ៏អស្ចារ្យនៃទឹកស្លឹកគ្រៃ

– ជួយអ្នកដែលកង្វះឈាមក្រហម ជួយច្រោះជាតិពុល និងលាងសម្អាតគ្រឿងក្នុង

– ប្រឆាំងនឹងជម្ងឺមហារីក ទឹកនោមផ្អែម ប្រឆាំងនឹងការរលាក

– ការពារបាក់តេរី រឺ ការឆ្លងមេរោគផ្សិត

– ជំនួយការរំលាយអាហារបានល្អ

– ជួយព្យាបាលការរលាកក្រពះ ពោះវៀន ឬចុកចុងដង្ហើម

– ជួយព្យាបាលជំងឺលើសឈាម ឡើងជាតិខ្លាញ់

– ព្យាបាលរោគដេកមិនលក់ ប្រព័ន្ធសរសៃប្រសាទ ជាពិសេសជួយឲ្យស្រកគីឡូយ៉ាងមានប្រសិទ្ធភាព។

អ្នកទាំងអស់គ្នាអាចសាកល្បងអនុវត្តន៍វាពីថ្ងៃនេះទៅ ហើយរង់ចាំមើលពីប្រសិទ្ធភាពរបស់វា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ