• តារាសម្តែង​ Sis & Bro ឌី សូនីតា និង​​អាឡិច ហ្សូរ៉ា បង្ហាញ​ឈុត​ឆាក​ថត​យ៉ាង​ស៊ីអារម្មណ៍​ច្រើន​សន្លឹក ធ្វើ​ឲ្យ​ផ្អើល​បណ្តាញ​សង្គម​សាជាថ្មី​

    ភ្នំពេញៈ​ថ្មីៗ​នេះ គេស្រាប់​តែ​​ឃើញវត្តមាន​តារាសម្តែងដែលយុវវ័យ​និយម​ហៅពួកគាត់ថាជាតួ​សម្តែង​ Sis & Bro ឌី សូនីតា និង​​អាឡិច ហ្សូរ៉ា ​បានបង្ហាញ​ឈុត​ឆាក​ថត​យ៉ាង​ស៊ីអារម្មណ៍​ច្រើន​សន្លឹក​នៅឯ​​​មជ្ឈមណ្ឌល​កម្សាន្ត​ព្រីនស៍ ម៉ាណ័រ ក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ទោះបី​ជាដំណើរកម្សាន្តបែបលក្ខណៈគ្រួសារមែន​ក្តី តែ​ពួកគេក៏បាន​បង្ហាញ ពី​ភាព​ស្និទ្ធ​ស្នាលគ្នា​កាន់​តែ​ខ្លាំង ជាមួយនឹងឈុតហែលទឹកស៊ិចស៊ី គួរឲ្យចាប់អារម្មណ៍ និង​ដោយ​ភាពល្អូកល្អឺនសាជាថ្មី​ ក្រោយ​ ពី​មាន​ដំណឹងថា ពួកគេអាក់អន់ ស្រពន់ចិត្ត នឹងគ្នា ហើយសម្រេចចិត្តដើរផ្លូវរៀងខ្លួនមួយ​រយៈ​នោះ​។​

    ស្របពេលដែលលោក អាឡិច ហ្សូរ៉ា ប្រកាស ដោយបើក​ចំហរចំៗថា ទំនាក់ទំនងពួកគេ ត្រឹមតែ​ជាមិត្តភ័ក្កិ​បងប្អូនប៉ុណ្ណោះ​គឺ​មិនមែនជាស្នេហាទេ។ ការប្រកាសនេះ ក៏ស្របពេលដែល ឌីសូនីតា ងាក​ទៅ​ចាប់ដៃគូច្រៀងរួមគ្នា ជាមួយតារាចម្រៀងស្រស់លោក​សង្ហា បូ តាំងហ៊ាង ក្នុង​បទ«​បើថ្ងៃ​មួយ​បង​បាត់​ការ​ចងចាំ» នោះ។

    ដោយ​ឡែក​​ដំណឹង​​បែកបាក់គ្នានេះ បានធ្វើឲ្យអ្នកគាំទ្រពួកគេ មានការភ្ញាក់ផ្អើល​ខ្លាំង​ទោះបី​ ដំណឹង​​បែប​បាក់​នេះ ត្រូវបានជម្រះ ក្រោយពីពួកគេ បានបង្ហាញវត្តមានដើរកម្សាន្ត រួម​គ្នា​អប​ដោយ​រូប​ភាព ស្និទ្ធ​​ស្នាលខ្លាំងលើសដើមទៀត​ នៅតំបន់កម្សាន្តមួយឈ្មោះ​ Prince Manor Resort ​។

    ទោះជាយ៉ាងណាគេមិនទាន់អាច​មាន​ការបញ្ជាក់ណាមួយពីតារាប្រុសស្រីល្បីឈ្មោះទាំងពីរ បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​ដំណើរកម្សាន្តរួមគ្នាលើក​នេះ​ ក៏​លេចចេញរូបថតស៊ិចស៊ីជាច្រើនសន្លឹកនេះ បាន​​ធ្វើ​​​​ឲ្យ​អ្នក​​គាំទ្រពួកគេ សប្បាយចិត្តជាថ្មី ព្រោះតែការចាប់ដៃគូសម្តែងកន្លងមក ក្នុងឈុតប៊ីគីនី​ខ្លីៗ បាន​​បង្កើត​​​ភាព​​​​​រីករាយច្រើន​ម្តង​ទៀត​ផង​ដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ