កម្ពុជា នឹងរងឥទ្ធិពលពីកូនព្យុះមួយ ដែលអាចបណ្តាលឲ្យខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រធំ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុរបស់កម្ពុជា ដោយបញ្ជាក់ថា ឥទ្ធិពលនៃកូនព្យុះទី៤ ឈ្មោះម៉ាន់ បានធ្វើឲ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន ពិសេសនៅខេត្តជាប់មាត់សមុទ្រ ដែលមានល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យសាធារណជន បន្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្តាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ