• អគ្គិភ័យឆេះផ្ទះលក់សម្ភារក្មេងលេង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីយប់មិញ ត្រូវបានរលត់ទាំងស្រុងហើយ

    (កណ្ដាល)៖ អគ្គិភ័យដែលឆេះផ្ទះលក់សម្ភារក្មេងលេង នៅផ្លូវលេខ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត៨យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយមានការអន្ដរាគមន៍ទាន់ពេលពីកម្លាំងសមត្ថកិច្ច។

    ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មានឲ្យដឹង ទីតាំងកើតមានគ្រោះអគ្គិភ័យនេះ មានម្ចាស់ឈ្មោះ អ៉ឹង កែងស្រេង ភេទប្រុស អាយុ៨០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងសម្ភារខូចខាតរួមមាន ផ្ទះមួយល្វែងខូចខាត ៤០% និងសម្ភារគ្រឿងជ័រសម្រាន់ក្មេងលេងមួយចំនួនធំ ដែលគ្រោះថ្នាក់នេះបណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី។

    ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ៤គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរ័ក្សចំនួន០៨គ្រឿង ដោយគិតជាទឹកអស់ប្រមាណ៣៩គ្រឿង ទើបរលត់ជាស្ថាពរ។

    យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ