• អង្គការ​ UNESCO នឹង​វាយតម្លៃ​លើ​សំណើរបស់​ប្រទេសថៃ ដែល​ចង់​បញ្ចូល​ទីតាំង​ចំនួន​៣ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

    (បាងកក)៖ ខណៈសម័យប្រជុំលើកទី៤៣ នៃគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានចាប់ផ្តើមប្រព្រឹត្តទៅ សំណើរបស់ប្រទេសថៃស្តីពីការសុំចាត់បញ្ជូលទីតាំងចំនួនបី ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នឹងត្រូវលើកយកមកវាយតម្លៃក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

    សម័យប្រជុំលើកទី៤៣ របស់គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោករបស់ UNESCO បានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា។ កំឡុងកិច្ចប្រជុំនេះ ក្នុងចំណោមសំណើជាច្រើនទៀត អង្គការ UNESCO នឹងធ្វើការពិចារណាទៅលើទីតាំងចំនួនបី ដែលប្រទេសថៃប្រាថ្នាចង់ឲ្យទទួលបានឋានៈ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

    ក្នុងណោមទីតាំងទាំងបី ទីតាំងវប្បធម៌ទីមួយគឺជាឧទ្យានប្រវត្តិសាស្រ្តស្រីទេព (ស៊ីថេប) ដែលស្ថិតក្នុងខេត្តពេជ្របូណ៌ (Phetchabun) ខណៈទីតាំងទីពីរ គឺប្រាសាទភ្នំរូង (Phanom Rung) ប្រាសាទមឿងតាំ (Muang Tam) និងប្រាសាទផ្លៃបាត (Plai Bat) ដែលជាតំបន់ប្រាសាទស្ថិតក្នុងខេត្តបុរីរម្យ (ប៊ូរីរ៉ាំ)។ រីឯទីតាំងទីបី គឺឧទ្យានជាតិកែងក្រច័ន្ទ (Kaeng Krachan) ដែលស្ថិតនៅខេត្តពេជ្របុរី (Phetchaburi)។

    គួរជម្រាបថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងធ្វើការវាយតម្លៃលើសំណើនេះ នៅថ្ងៃទី០៤ និងទី០៥ ខែកក្កដានេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ