• ​មេ​បញ្ជារ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ចន្ទ្រា នៅខេត្ត​ស្វាយរៀង ជិះ​ម៉ូតូ​បុក​ឆ្កែ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​

    ស្វាយរៀង ​៖ ​បុរស​ម្នាក់​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​ឆ្កែ​រត់​កាត់​បុក​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​រសៀល​ថ្ងៃទី​១​ ខែកក្កដា ឆ្នាំ ២០១៩​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ១៤២-១៤៣​ ក្នុងភូមិ​ដើម​ពោធិ ឃុំ ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង​។​

    ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​គង់ ឆែ​ល អាយុ​៥៣​ឆ្នាំ ជា កងរាជអាវុធហត្ថ​ខេត្ត មាន​ឋានៈ​ជា​មេបញ្ជាការរង រស់នៅ​ភូមិ​ពោធិ ឃុំ​មេសថ្ង​ក ស្រុក​ចន្ទ្រា បើកបរម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H ៦៦៧០ បាន​គ្រោះថ្នាក់​ចរាចរ បុក​ឆ្កែ​ដួល​ស្លាប់​នៅ​កន្លែងកើតហេតុ​ចំណែក​ម៉ូតូ​ខូចខាត​ស្រាល​។ រីឯ​សាកសព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ជនរងគ្រោះ បាន​ឡើងមក​ប្រជុំ​នៅ​ខេត្តស្វាយរៀង ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ ក៏​ជួប​គ្រោះ​ចរាចរ​ស្លាប់បាត់​បង់ជីវិត​។​

    ​នៅ​មុនពេល​កើតហេតុ​ការណ៍​នេះ កើតឡើង​គេ​ឃើញ​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​សត្វ​ឆ្កែ រត់​កាត់​ផ្លូវ បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស ជា​អ្នកបើកបរ​ដួល​បោក​នឹង​ថ្នល់​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង តែម្តង​។​

    ចំពោះ​មធ្យោបាយ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ