• ពាក្យមួយពោលថា៖ «ការស្រលាញ់ កំណត់ជោគវាសនា របស់មនុស្សប្រុសម្នាក់»

    ពាក្យមួយពោលថា ការស្រលាញ់ កំណត់ជោគវាសនា របស់មនុស្សប្រុសម្នាក់។ បើអ្នកស្រលាញ់មនុស្សស្រីខុស នោះអនាគតអ្នកនឹងចប់។ តែផ្ទុយទៅវិញ បើអ្នកជាគូរនឹងមនុស្សស្រីដែលល្អ នោះអ្នកនឹងជោគជ័យក្នុងមុខរបរអ្នក។

    តើស្ត្រីបែបណាខ្លះ ដែលធ្វើឲ្យអ្នកជោគជ័យនោះ?

    1. មនុស្សស្រីដែលមានចិត្តបរិសុទ្ធ មានចិត្តដ៏ស្រស់ស្អាត មិនមានល្បិចកល់ច្រើន។

    2. មនុស្សស្រីដែលនឹងនរ មានចិត្តទូលំលាយ ហើយមិនប្រកាន់ខឹងរឿងតូចតាច ថែមទាំងចេះអធ្យាស្រ័យ ចំពោះកំហុសដែលអ្នកប្រព្រឹត្ត ដោយគិតថា អ្នករកស៊ីនឿយហត់។ ដូចនេះ គេមិនរករឿងអ្នក ព្រោះរឿងតូចតាចឡើយ។

    3. នារីដែលមិនលោភលន់ មានន័យថា គេមិនមែនព្រោះតែប្រាក់ ហើយបោះបង់ចោលអ្នកទេ។ គេនឹងនៅក្បែរអ្នក ហើយគាំទ្រអ្នកជានិច្ច នៅពេលដែលអ្នកជួបបញ្ហាលំបាក។

    4. ស្ត្រីដែលមានគុណធម៌ មានចិត្តល្អ ចេះជួយអ្នកដ៏ទៃ ហើយពេលនៅជាមួយនាង អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយបំផុត ទោះបីមានសម្ពាធយ៉ាងណាក៏ដោយ។

    ដូចនេះ បើអ្នកជួបនឹងមនុស្សស្រីប្រភេទនេះ អ្នកគួរតែចេះថែរក្សាគេ ព្រោះគេជាអ្នកដែលធ្វើ ឲ្យអ្នកជោគជ័យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ