• ប្រធានឌី​ហ្សាញ ដែលប្រកាសចាកចេញពី Apple លោក Jony Ive ត្រៀមបង្កើត​ក្រុមហ៊ុន​ឌី​ហ្សាញ​ផ្ទាល់ខ្លួន​

    ប្រធាន​ផ្នែក​ឌី​ហ្សាញ​របស់​ក្រុមហ៊ុន Apple គឺ​លោក Jony Ive នឹង​បញ្ចប់​អាជីព​របស់​លោក​នៅ​ក្រុមហ៊ុន ដើម្បី​បង្កើត​ក្រុមហ៊ុន​ឌី​ហ្សាញ​ផ្ទាល់​ខ្លួន​វិញ​ម្តង​។ លោក Jony Ive ដែល​បាន​ធ្វើការ​អោយ Apple តាំងពី​ឆ្នាំ ១៩៩២ ​មក បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ឌី​ហ្សាញ​ផលិតផល​ជាច្រើន​អោយ​ក្រុមហ៊ុន ដូចជា iPhone និង iPod ជាដើម​។​

    ​លោក Jony Ive នឹង​ចាកចេញ​នៅ​ចុងឆ្នាំ​នេះ ដើម្បី​បង្កើត​ក្រុមហ៊ុន​ឌី​ហ្សាញ​ឯករាជ្យ​មួយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Apple នៅក្នុង​សេចក្តីប្រកាស​។ ទោះយ៉ាងណា លោក​នឹង​នៅតែ​បន្ត​ធ្វើ​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន​ដដែល​។​

    ​ក្រុមហ៊ុន Apple ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ​ញ៉ា បញ្ជាក់ទៀតថា “​លោក Jony Ive នឹង​ធ្វើកា​រលើ​គម្រោង​ផ្ទាល់ខ្លួន ប៉ុន្តែ​លោក​នៅតែ​បន្ត​ធ្វើ​កិច្ចការ​យ៉ាង​ជិតស្និទ​លើ​គម្រោង​ជា​ច្រើន​ជាមួយនឹង​ក្រុមហ៊ុន Apple”​។​

    ​សូម​រម្លឹកថា ចាប់តាំងពី​បាន​ចូលរួម​ជាមួយនឹង Apple ក្នុង​ឆ្នាំ ១៩៩២​មក លោក Jony Ive បានសម្រេច​សមិទ្ធិផល​យ៉ាងច្រើន​អោយ​ក្រុមហ៊ុន ដោយ​លោក​បាន​ធ្វើការ​ឌី​ហ្សាញ​លើ iPod, iPhone, iPad, Macbook និង​ប្រព័ន្ធ​កម្មវិធី iOS ផងដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ