• ក្រុម U-21 អេស្ប៉ាញ ឈ្នះជើងឯក European Under-21 Championship ជា​លើក​ទី៥

    (តូរីន)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ U-21 បានគ្រងតំណែងម្ចាស់ជើងឯកពានរង្វាន់ European Under-21 Championship ជាលើកទី៥ ក្រោយយកឈ្នះក្រុមអាល្លឺម៉ង់ U-21 ដោយលទ្ធផល ២-១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី ១ខែកក្កដា ឆ្នាំ២០១៩ដែលមានប្រទេសអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះនៃប្រកួត។

    សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏ជាការប្រកួតសងសឹកសំរាប់ក្រុមគោជល់អេស្ប៉ាញ U-21 ដែលធ្លាប់បរាជ័យទល់នឹងក្រុមអាល្លឺម៉ង់ U-21 កាលពីនៅវគ្គផ្ដាច់ព្រ័ត្រកាលពីប្រកួតនៅប្រទេសប៉ូឡូញ គ្រាការប្រកួតបច្ចុប្បន្នខ្សែបម្រើវ័យក្មេង Fabian Ruiz បានរកគ្រាប់បាល់នាំមុខឲ្យក្រុមគោជល់អេស្ប៉ាញ នៅនាទី ៧ពីការស៊ុតពីចំងាយបានយ៉ាងល្អ និងមិត្តរួមក្រុម Daniel Olmo រកបាននៅតង់ទី២ នៅនាទី៦៩ និងមួយគ្រាប់របស់ក្រុមអាល្លឺម៉ង តាមពីក្រោយដោយ Nadiem Amiri នៅនាទីចុងម៉ោង ៨៨។

    បញ្ជាក់ផងថា នេះជាលើកទី ៥ ដែលក្រុម U-21អេស្ប៉ាញ បានឈ្នះជើងឯកពានរង្វាន់ European Under-21 Championship ចាប់តាំងពីបានឈ្នះលើកដំបូងកាលឆ្នាំ ១៩៨៦ ហើយក្នុងឆ្នាំ២០១៩នេះកីឡាករវ័យក្មេងអាល្លឺម៉ង Luca Waldschmidt បានក្លាយជាម្ចាសស្បែកជើងមាស ដោយរកបាន ៧គ្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ