នៅអឺរ៉ុប គេកម្ម៉ង់ទិញទូរសព្ទ Huawei ច្រើនណាស់ ស្ទើរលក់ឲ្យសឹងមិនទាន់

ស្មាតហ្វូន​ស៊េរី P30 Series ​ដែល​មាន​ដូច​ជា P30, P30 Lite និង P30 Pro (ទទួលបានការកម្ម៉ង់ទិញដឹកចេញ) ​អស់​ជាង ១០ លាន​គ្រឿង​ក្នុង​រយៈពេល ៨៥ ​ថ្ងៃ​ទៅ​ទឹក​ដី​តំបន់​អឺរ៉ុប​ ​គិត​ចាប់​ពី​ខែ​មេសាដល់​ខែ​មិថុនា ២០១៩។

​ចំនួន​លក់​ដ៏​ច្រើន​សម្បើម​នឹង​ប្រើ​ពេល​ខ្លី​នេះ​ បាន​បំបែក​កំណត់​ត្រា P20 Series។ ដោយ​កាល​ពី​ឆ្នាំ ២០១៨ ស្មាតហ្វូន​ P20 Series ​ត្រូវ​ចាយ​ពេល​លើស ៨៥ថ្ងៃ ទើប​អាច​លក់​បាន ១០លាន​គ្រឿង​​។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្លូវការ​ពី​គេហទំព័រ Huawei ។

​តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ របាយ​ការណ៍​នេះ​ចេញ​ផ្សាយ​ការ​លក់​នៅ​ក្នុង​សហរដ្ឋ​អាមរិក​វិញ ​ធ្លាក់​ចុះ ៤០% ខណៈ​ដែល​ប្រទេស​បណ្ដា​​សហភាព​អឺរ៉ុប​សម្រុក​ទិញ P30 Pro យ៉ាង​សន្ធឹកសន្ធាប់។

​ថ្មីៗ​នេះ​ផង​ដែរ ​រដ្ឋាភិបាល​អាមេរិក ​ហាក់​បាន​បន្ទន់​សម្ដី​វិញ​ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​ ​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ Huawei ​បាន​ដូច​មុន។ ដូចនេះ​គេ​រំពឹង​ថា ​ទីផ្សារ​អ្នកប្រើប្រាស់​ស្មាតហ្វូន Huawei នៅ​សហរដ្ឋ​អាមេរិក ​អាច​នឹង​កើត​ឡើង​វិញ ឬប៉ះប៉ូវយកចំណែកទីផ្សារដដែលត្រឡប់មកវិញ៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ