• អបអរសាទរ! ភិន សុដាលីស បញ្ចប់​ថ្នាក់ Design យ៉ាងកាលីប

    (ភ្នំពេញ)៖ តារាសម្ដែង អ្នកមេម៉ាយចាយរាង ភិន សុដាលីស បានទទួលសញ្ញាប័ត្រគួរផ្នែក ឌីហ្សាញ (Design) ពីសាលាលីមកុងវីងអន្តរជាតិដ៍ល្បីល្បាញនៅកម្ពុជា។ ឯកទេស Design របស់នាង ធ្វើឲ្យស្រទាប់មហាជន និងតារាសិល្បៈដូចគ្នា កោតសរសើរយ៉ាងខ្លាំង ដោយសារមុខវិជ្ជាដែលនាងសិក្សា គឺជាឯកទេសពេញនិយម ចំណាយសិក្សាខ្ពស់ ហើយក៏ជាមុខវិជ្ជា ដែលមិនងាយនឹងសិក្សាដែរ។

    តារាសម្ដែង អ្នកនាង ភិន សុដាលីស បង្ហោះរូបរំភើប និង​សប្បាយមិនតិចទេ ក្នុងពេលដែលនាង តស៊ូសិក្សាមុខវិជ្ជា Professional Design ហើយបញ្ចប់ដោយជោគជ័យទៀត នៅក្នុងសាកលវិទ្យាល័យអន្តរជាតិល្បីឈ្មោះ ក្នុងពេលដែលនាងក៏ត្រូវគេឃើញសកម្មនឹងការសម្ដែង ដែលម្នាក់ៗស្មាននាងបោះបង់ការសិក្សា ចោលបាត់ទៅហើយ ពេលមានរឿងរ៉ាវប្រេះឆាគ្នា។

    ឪពុក ភិន សុដាលីស គឺលោក អ៊ិន សុភិន បង្ហាញមោទនភាពយ៉ាងខ្លាំង ដែលកូនស្រីរបស់លោក បញ្ចប់ការសិក្សា លើឯកទេសដ៏លំបាកបានសម្រេច។ យ៉ាងណាមិញ លោកថា ភិន សុដាលីស មិនច្បាស់ពីការបោះបង់សិល្បៈ ហើយចាប់អាជីពជាអ្នកឯកទេសឌីហ្សាញនោះទេ ដោយលោកគ្រាន់តែអះអាងថា នាងនឹងអាចមានការងារខ្លះ ទាក់ទងនឹងការឌីហ្សាញ បន្ថែមពីលើសិល្បៈ។ ​ទើបនាងឧស្សាហ៍ចេញចូលក្រៅប្រទេស ដោយសារតែនាងមានការងារលើផ្នែកឌីហ្សាញនោះឯង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ