បើបន្តលក់ iPhone បានតិច Apple ប្រហែលនឹងអាច​ជំពាក់​លុយ Samsung Display ដល់ទៅរាប់​រយ​ពាន់​លាន​វ៉ុន

ផ្អែក​តាម​សារព័ត៌មាន ETNews ដែល​ឧស្សាហ៍​បញ្ចេញ​ព័ត៌មាន​ផ្ទៃ​ក្នុង Apple ត្រូវៗ​នោះ​ បាន​ឲ្យ​ដឹង​ថា​ Apple ប្រហែល​ជា​ជំពាក់​ Samsung Display រាប់​រយ​ពាន់​លាន​វ៉ុន​ ​លើ​ការ​ពិន័យ​ដែល​ទិញ​​អេក្រង់ OLED មិន​គ្រប់​​តាម​ចំនួន​ដែល​ព្រមព្រៀង​គ្នា​ដំបូង។

ការ​ពិន័យ​នេះ​គឺ​បក​ត្រឡប់​ទៅ Apple ដែល​ទទូច​ឲ្យ Samsung Display សាង​សង់​រោងចក្រ​ដើម្បី​ផលិត​អេក្រង់ OLED ផ្ដាច់​មុខ​សម្រាប់ iPhone។ Apple បាន​​ប្រាប់​ Samsung Display ខ្លួន​ត្រូវ​ការ​អេក្រង់ OLED ១០០ លាន​បន្ទះ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ចំនួន​លក់ iPhone ថយ​ចុះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឹង​ប្រែង​របស់​ Samsung Display ​ដោយ​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ពាក់​កណ្ដាល ពោល​ធ្លាក់​ពី ៥,៧ ទ្រីលាន​វ៉ុន​នៅ​ឆ្នាំ ២០១៧ មក​នៅ​ត្រឹម ២,៦២ ទ្រីលាន​វ៉ុន​នៅ​ឆ្នាំ ២០១៨។

គួរ​ដឹង​ថា​ ១០០ ពាន់​លាន​វ៉ុន គឺ​ប្រមាណ ៨៦ លាន​ដុល្លារ ដូច​នេះ​ឧបមា​ថា​​​តួ​លេខ ២០០ ពាន់​លាន​វ៉ុន​នោះ Apple ជំពាក់ Samsung យ៉ាង​តិច ១៧០ លាន​ដុល្លារ ឬ ច្រើន​ជាង​នេះ។

ETNews បាន​បញ្ជាក់​ដែរ​ថា​ Apple ទំនង​ជា​​មិន​ដោះ​ស្រាយ​ថ្លៃ​ជំពាក់​នេះ ដោយ​សាច់​ប្រាក់​សុទ្ធ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ Apple អាច​នឹង​ធ្វើ​ការ​​ទិញ​យក​អេក្រង់ OLED បន្ថែម​ពី Samsung Display ក្នុង​​ចំនួន​ដែល​ស្មើ​នឹង​លុយ​ជំពាក់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ