• ផ្ទុះវីដេអូទំនាស់រវាង K01 និងនារី ២នាក់បោះសំរាមមិនត្រឹមត្រូវនោះ ខណៈពេលនេះតួឯកទំាង ៣ចេញមុខបកស្រាយហើយ (មានវីដេអូ)

    ហ្វេសប៊ុក៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយកាលពីម្សិលមិញនេះលោក K01 ទើបតែនំាយកថវិការសប្បុរសជនទៅចូលរួមក្នុងពិធីបុណ្យជនរងគ្រោះដែលបាត់ បង់ជីវិតក្នុងអាគាររលំនៅព្រះសីហនុនោះផងដែរ ។

    យ៉ាងណាមិញយោងទៅតាមវីដេអូរមួយបានបង្ហោះចេញពីគណនីយ្យរបស់លោក និយាយអំពីការចោលសំរាមរបស់នារី២នាក់​នៅតាមផ្លូវ ក្នុងនោះលោកបានឈប់ឡានរួចេញមកសួរនំា បង្កទៅជាការប្រកែកគ្នាបែកផ្សែងតែម្តងក្រោយពីវីដេអូនោះបង្ហោះចូលបណ្តាញសង្គមហ្វេសបុកឃើញថាមានអ្នកស៊ែរចែករំលែកជាច្រើន ដោយមានអ្នកចូលទៅខមមិន(Comment)ស្តីបន្ទោស និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាច្រើន ទៅលើនារីវ័យក្មេងទាំងពីរនាក់នោះដោយមិនពេញចិត្តចំពោះឥរិយាបទចោលសំរាមពាសវាលពាសកាលបែបនេះ ។យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះផុលផុសតាមបណ្តាញសង្គម មានទំព័រហ្វេសបុកមួយបានលើកឡើងថា នេាះគ្រាន់តែជាវីដេអូសម្តែងអប់រំប៉ុណ្ណោះ ដោយសុំចិត្តអ្នកលេងហ្វេសបុក គម្បីមិនគួរប្រើពាក្យសម្តីធ្ងន់ធ្ងរ មិនសមរម្យនោះទេទៅលើនារីវ័យក្មេងនោះទេ។

    ការលើកឡើងថាជាវីដេអូសម្តែងបែបនេះ ដោយយោងលើ នារីវ័យក្មេងទាំងពីរនោះសុទ្ធតែធ្លាប់ថតរូប និងស្គាល់ ជាមួយលោកK01កាលពីពេលកន្លងមកនេះបើតាមរូបថតនោះធ្លាប់បានបង្ហោះ តាមបណ្តាញសង្គមកន្លងមក។ យ៉ាងណាមិញវីដេអូនោះគ្រាន់តែ ក្រើនរំលឹកស្មារតីដល់អ្នកពូកែចោលសំរាមផ្តេសផ្តាស សូមឈប់ប្រព្រឹត្តទង្វើបែបនេះតទៀត ដើម្បីជួយសំអាតទីក្រុងទាំងអស់គ្នា។ តួយ៉ាងថ្ងៃនេះផងដែលនារីទំាង២ ក៌ដូចជាលោក K01 ចេញបកស្រាយចំពោះវីដេអូនោះព្រមទំាងសំុនូមពរអោយបងប្អូនធ្វើរឿងមួយនេះផងដែរ ហើយលោក K01 ក៌បានបញ្ចាក់ដែលថា ៖ ថ្ងៃទី28ខែមិថុនាឆ្នាំ2019 ប្រិយមិត្តអានហើយនឹងយល់សួរស្តីប្រិយមិត្ត ទាំងអស់ អ្វីៗដែលពួកយើងបានធ្វើរឿងនេះចេញមកសុទ្ធសឹងជារឿងពិត ដែលទាក់ទងពីកាចោលសំរាម នៅតាមទីសារធារណះ បងប្អូនដែលជាមនុស្សដែលឈឺឆ្អាលនឹងសំរាមប្រហែលនឹងមិនពេញចិត្តប្អូនស្រីៗដែលបញ្ចេញចរឹកមនុស្សមួយចំនួនច្រើន ដែលយកសំរាមមកចោលបែបនេះមិនខ្វះទេ តែយើងថតមិនបាន នេះជាវីឌីអូដែលប្អូនៗចំណាយខ្លួនអោយបងប្អូនជេរ បងប្អូនប្រមាត ។ហើយK01ក៍សូមអរគុណប្អូនៗដែលបានចំណាយ ទាំងពេលវេលាទាំងកម្លាំង ធ្វើរឿងអប់រំខ្លីនេះមកផងដែរ។ សង្ឃឹមថាប្រិយមិត្តដែលបានមើលឃើញរឿងនេះហើយ សូមពិចារណាក្នុងកាចោលសំរាមនេះផងដែរដោយ សេចក្តីគោរព ពីK01នឹងប្អូនៗនេះផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ