• អភិបាលខណ្ឌឬស្សីកែវ​ ប្រកាសសូមទោស រឿងគាត់ដេក​លក់​ក្នុង​ពិធីទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កោះពេជ្រ

    (ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសសូមការអធ្យាស្រ័យពីសាធារណៈមតិ ពិសេសសូមការអភ័យទោសពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចំពោះកាយវិការមិនសមរម្យ ក្នុងអង្គពិធីកាលពីម្សិលមិញ ដោយអចេតនាដែលបណ្ដាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់លោក។

    ការចេញមកសូមអភ័យទោសរបស់លោក ជា ពិសី ខាលើនេះ បានធ្វើឡើង បន្ទាប់ពីមានការថតបង្ហោះសរសេរសារ និងភ្ជាប់ជាមួយនូវរូបភាពរបស់លោកតៗគ្នា នៅលើបណ្ដាញសង្គម Facebook ថា បានសម្រាន្តលក់ស្រួល អាចប្រហែលហត់ខ្លាំងលើការងារតាមមូលដ្ឋាន នៅក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ