• ចាន់ វឌ្ឍនាកា ធ្វើបាន Hat-Trick សម្រាប់​​ការ​បង្ហាញខ្លួន​ដំបូង ឯ EDC ស្មើ​អង្គរថាយហ្គឺរ ០-០

    (ភ្នំពេញ)៖ សម្រាប់ ២ប្រកួត បើកទំព័រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៣ វគ្គជម្រុះ ១៦ក្រុមចុងក្រោយ កាលពីម្សិលមិញ ក្រុមបឹងកេតបានលត់ខេត្តសៀមរាបយ៉ាងចាស់ដៃ ដោយលទ្ធផល ៦-០ ខណៈក្រុមអគ្គិសនីកម្ពុជាបានប្រកួតស្មើក្រុមអង្គរថាយហ្គឺរ ០-០ លើទឹកដីរបស់ខ្លួន។

    ចំពោះការជួបគ្នាជើងទី១ រវាងបឹងកេត និងខេត្តសៀមរាប នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប តួអង្គសំខាន់ក្នុងការប្រកួតនេះ ត្រូវបានគេផ្ដោតអារម្មណ៍ខ្លាំងលើកីឡាករ ចាន់ វឌ្ឍនាកា ដែលទើបបង្ហាញខ្លួនលើកដំបូង ក្រោយចែកផ្លូវជាមួយក្លឹប PKNS នៃលីគកំពូលម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ គេថែមទាំងធ្វើបាន Hat-Trick ដោយរកបាន ៣គ្រាប់ ម្នាក់ឯងទៀតផង។

    អ្វីដែលមិននឹកស្មាន គឺក្រុមអគ្គិសនីកម្ពុជា ដែលធ្លាប់ចាញ់ក្រុមអង្គរថាយហ្គឺរ ក្នុងលីគកំពូលកម្ពុជា បានប្រកួតស្មើគ្នា ០-០ លើទឹកដីអគ្គិសនីកម្ពុជា។ ជាមួយការប្រកួតដោយប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធនេះ អគ្គិសនីកម្ពុជាមានលទ្ធភាពច្រើនក្នុងការវាយបកគូប្រកួត ទោះបីអង្គរថាយហ្គឺរហាក់កំពុងឡើងជើងក៏ដោយ។ ប៉ុន្ដែក្រោយចប់ ៩០នាទី ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។

    ជាលទ្ធផលបណ្ដោះអាសន្នពេលនេះ គេឃើញបឹងកេតមានសង្ឃឹម ៩៩% ក្នុងការឡើងវគ្គបន្ដ ដ្បិតខេត្តសៀមរាបទំនងគ្មានឱកាសសងសឹកនោះទេ ទោះបីសល់ការប្រកួត ៩០នាទី នាជើងទី២ ក៏ដោយ។ ប៉ុន្ដែក្រុមអគ្គិសនីកម្ពុជា និងអង្គរថាយហ្គឺរ ត្រូវរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ នាពេលឆាប់ៗខាងមុខនៅកីឡដ្ឋានខេត្តសៀមរាប។ តែគួរដឹងថា កាលពីឆ្នាំ២០១៨ ប្រកួតជើងទី១ លើកទឹកសៀមរាបនេះ អគ្គិសនីកម្ពុជាធ្លាប់បានយកឈ្នះអង្គរថាយហ្គឺរ ៣-០ ឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ