បន្ទាប់ពីការប្រកាសរបស់ Song Joong Ki អំពីការដាក់ពាក្យលែងលះ នៅពេលនេះភាគីខាងស្រី Song Hye Kyo បានបញ្ចេញការប្រកាសមួយដែរតាមរយៈផលិតកម្មរបស់ខ្លួន។
អ្នកនាំពាក្យផលិតកម្ម United Artists Agency បានលើកឡើងថា ៖ “យើងយល់ថាវាជារឿងអកុសលមួយ ដែលយើងជួបអ្នកទាំងអស់គ្នាជាមួយដំណឹងទុក្ខសោក។ ក្រោយការគិតគូរដោយម៉ត់ចត់ តារាសម្ដែង Song Hye Kyo និងស្វាមីបានបោះជំហានដល់ការលែងលះ”។
“ហេតុផលនៃការលែងលះគឺដោយសារភាពខុសគ្នានៃបុគ្គលិកលក្ខណៈ និងព្រោះតែអ្នកទាំងពីរមិនអាចពុះពារនឹងភាពខុសគ្នារបស់ពួកគេបាន ពួកគេបង្ខំចិត្តឈានដល់ការសម្រេចចិត្តនេះ។ យើងសុំឲ្យអ្នកទាំងអស់គ្នាមានការយោគយល់ យើងមិនអាចបញ្ជាក់វែងឆ្ងាយបន្ថែមទៀតអំពីរឿងរ៉ាវលម្អិត ដោយយើងគោរពដល់ជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងទាំងពីរ។ បន្ថែមពីនេះយើងសុំឲ្យអ្នកទាំងអស់គ្នា កុំធ្វើការបង្ហោះសម្អុយកេរ្តិ៍ឈ្មោះ និងបញ្ចេញមតិដោយប៉ាន់ស្មាន”៕