BBC៖ កូរ៉េខាងជើង ចាប់ឃុំខ្លួននិស្សិតអូស្រ្តាលីម្នាក់

(សេអ៊ូល)៖ រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាខ្លួនកំពុងស្វែងរកការ បញ្ជាក់ជាបន្ទាន់ ជុំវិញសេចក្ដីរាយការណ៍ពីការចាប់ និងឃុំខ្លួនបុរសជនជាតិអូស្ត្រាលីម្នាក់នៅក្នុង ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ភ្លាមៗ ក្រសួងការបរទេសអូស្រ្តាលី មិនបានបញ្ជាក់ពីអត្តសញ្ញាបុរសខាងលើឡើយ ខណៈកំពុង ស្វែងរកព័ត៌មានបន្ថែម។ ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បុរសអូស្ត្រាលីរូបនេះមាន ឈ្មោះថា Alek Sigley អាយុ២៩ឆ្នាំ និងកំពុងបន្តការសិក្សានៅក្នុងទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង លោក Sigley កំពុងបន្តការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកអក្សរសាស្ត្រកូរ៉េនៅឯសាកលវិទ្យាល័យ គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរកូរ៉េខាងជើងមិនទាន់មានប្រតិកម្មនឹងសេចក្ដីរាយការណ៍ខាងលើ នៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ