• តើមហាកំពែង​ចិន​មាន​ប្រវែង​សរុប​ប៉ុន្មាន?

    ប្រទេស​ចិន​ មាន​សំណង់​ស្ថាបត្យកម្ម​បុរាណ​ៗ​ជា​ច្រើន​ ដែល​បន្សល់​ទុក​ពី​ដូនតា​របស់​គេ រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ អគារ​ខ្លះ ពួក​គេ​នៅ​តែ​បន្ត​ប្រើប្រាស់ ហើយ​សំណង់​ខ្លះ​ទៀត​ពូក​គេ​ដាក់​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ។

    បើ​និយាយ​ពី​មហាកំពែង​ចិន នរណា​ក៏​ស្គាល់​ថា​ជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ ប៉ុន្តែ​មិន​សូវ​មាន​ច្រើន​ទេ​ ដែល​ដឹង​ពី​ប្រវែង​ពិត​នៃ​មហាកំពែង​នេះ។

    មហាកំពែង​នេះ​ មាន​ប្រវែង​សរុប​​ប្រមាណ​ ២​ម៉ឺន​គីឡូម៉ែត្រ ហើយ​កសាង​ឡើង​ដំបូង​បង្អស់​ដោយ​អធិរាជ​ Qin Shi Huang នៅ​សតវត្ស​ទី ៣ មុន​គ្រិស្តសករាជ។ កាល​នោះ​ ការ​សាងសង់​មហាកំពែង​នេះ​ឡើង​ ដើម្បី​ការពារ​ការ​ឈ្លានពាន​ពី​ពួក​ពនេចរ។

    ប៉ុន្តែ​កំពែង​ដែល​សាងសង់​នៅ​សម័យ​រាជវង្ស​ឈីង រង​ការ​ខ្ទេចខ្ទាំ​ខូចខាត​ជា​ច្រើន​ ដោយ​សារ​តែ​សង្គ្រាម​ និង​អាកាសធាតុ ហេតុនេះ​ហើយ​តំបន់​មហាកំពែង​ដែល​សល់​សម្រាប់​ភ្ញៀវ​ទេសចរ​សព្វ​ថ្ងៃ​នេះ​គឺ សល់​ពី​ការ​សាងសង់​របស់​រាជវង្ស​មីង នៅ​សតវត្ស​ទី១៤ ដល់​ទី១៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ