• វេជ្ជបណ្ឌិត ​ហេង សេង​ហ៊រ ដែល​ចាប់រំលោភ​គ្រូពេទ្យ​ឆ្មប​ម្នាក់​ នៅក្នុងបន្ទប់ទឹក នៅពេទ្យបង្អែកកំពង់ឆ្នាំង ត្រូវតុលាការឃុំខ្លួនហើយ

    ​កំពង់ឆ្នាំង​) ៖ វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ​ហេង សេង​ហ៊រ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដែល​ចាប់រំលោភ​គ្រូពេទ្យ​ឆ្មប​ម្នាក់ នៅក្នុង​បន្ទប់ទឹក​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​តុលាការខេត្ត​នេះ​ឃុំខ្លួន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។

    នេះ​បើតាម ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ដែល​បាន​ថ្លែង​ប្រាប់ថា ជន​ត្រូវ​ចោទ​ជា​វេជ្ជបណ្ឌិត​មានឈ្មោះ ហេង សេង​ហ៊រ ជា​គ្រូពេទ្យ​ផ្នែក​ពិគ្រោះ​ជំងឺ​ដំបូង នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​នគរបាល​តាម​ចាប់ខ្លួន ក្រោយ​រង​ការ​ចោទថា បាន​ប៉ង​ចាប់រំលោភ​អ្នកគ្រូ​ពេទ្យ​ម្នាក់ នៅក្នុង​បន្ទប់ទឹក កាលពី​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។ ករណី​រំលោភ​នេះ​មិនបាន​សម្រេច​នោះទេ​។​

    ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី បាន​ថ្លែងថា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​វេជ្ជបណ្ឌិត​នោះ ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ ដែលជា​គ្រូពេទ្យ​ដូចគ្នា​ថា​បាន​ចាប់រំលោភ​នាង​តែ​មិនបាន​សម្រេច​។​

    ​នៅ​យប់កើតហេតុ នារី​រងគ្រោះ បាន​ដើរចូល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ត្រូវ​លោក​វេជ្ជបណ្ឌិត​ចូលទៅ​តាម​ក្រោយ ហើយ​ចាប់​ឱប​នាង​ពីក្រោយ ប៉ុនប៉ង​រំលោភ ប៉ុន្តែ​នាងរង​គ្រោះ​រើបម្រះ​រួច ហើយ​រត់​ចេញមកក្រៅ សំដៅទៅ​គ្រែ​ដេក​របស់​នាង​នៅក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូបនោះ បន្ត​ដេញតាម​នាង​រហូត​ទៅដល់​បន្ទប់​គេង​ទៀត ដោយ​ចាប់​នាង អង្អែល​ភ្លៅ ធ្វើ​ឲ្យ​នាង​ភ័យ ហើយ​រត់​ចេញពី​បន្ទប់ដេក​ទៅ​ដេក​ជាមួយ​មិត្តភក្តិ​របស់​នាង ដែលជា​គ្រូពេទ្យ​ដូចគ្នា​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ