សៀមរាប៖ ពិតជារឿងរ៉ាវដ៍ឈឺចាប់បំផុតសម្រាប់អ្នកក្រ ខណៈដែល កុមារអាយុ១១ឆ្នាំ បានធ្វើការចាប់រំលោភកុមារីតូច២នាក់បងប្អូន ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៥ឆ្នាំ ដោយជនបង្កបានឲ្យលុយ១០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងប៉ុន្តែជនរងគ្រោះមិនព្រម ខាងក្រុមគ្រួសារជនបង្កក៏បោះពាក្យថា បេីមិនយកទៅប្តឹងអ្នកណាក៏ទៅៗ ហើយពេលទៅប្តឹងប៉ូលីសគេក៏មិនទទួលថាជនល្មើសអាយុ១១ឆ្នាំមិនដឹងយកទៅណា។
ជាក់ស្តែង តាមការបង្ហោះរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានបង្ហោះថា “ពិតជាឈឺចាប់បំផុត ហេតុតែខ្លួនក្រ សូម្បីតែខ្ទមសឹងមិនមាននៅផង ម្តាយដើរបេះត្រកួនលក់ ឯឪពុកជាកម្មករនៅតាមបេនឡាន កូនស្រី២នាក់បងប្អូនម្នាក់ អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវកូនអ្នកមានលុយ អាយុ១១ឆ្នាំរំលោភ។ ហេីយជនល្មេីសបានគំរាមអោយលុយ១០មុឺនរៀល ជនរងគ្រោះមិនព្រមក៏សុខចិត្តអោយ ២០មុឺនរៀល តែជនរងគ្រោះនៅតែមិនសុខចិត្ត ក៏គំរាមថា អោយ១០០ដុល្លារ បេីមិនយកទៅប្តឹងអ្នកណា ក៏ទៅៗ។ អនិច្ចាជីវិតអ្នកក្រ ម្តាយនិងឪពុក ទៅប្តឹងប៉ូលីសក៏គេមិនទទួលដោយយកលេសថា ជនល្មេីសនៅតូច អាយុ១១ឆ្នាំ មិនដឹងយកទៅណា ម្តាយរត់ឆ្លេឆ្លាតែគ្មានអ្នកជួយ។ សូមជំរាបថាករណីរំលោភនេះកេីតតាំងពីថ្ងៃទី១៤ ខែមិថុនា តែម្តាយរកអ្នកជួយមិនបាន ទេីបតែជួបប្អូនស្រីចិត្តធម៌ម្នាក់ គាត់ក៏តេមរកនាងខ្ញុំ ភ្លាមៗបុគ្គលិកអង្គការក៏ចុះជួបថ្ងៃនេះភ្លាម បានជួបជនរងគ្រោះហេីយ។ នេះជាពត៌មានបឋម នាងខ្ញុំនឹងធ្វេីការសាវជ្រាវថាតេីលោកអ្នកមានណា ដែលកូនរំលោភគេហេីយ គំរាមគេទៀតនោះ ហេីយប៉ូលីសណាដែលសមគំនិត ព្រោះថាខ្ញុំពិតជាមិនដែលជួបទេធ្លាប់តែធ្វេីការជាមួយប៉ូលីសដែលល្អ ជួយជនរងគ្រោះដោយមិនខ្លាចនឿយហត់ ពិបាកនឹងជឿមែន ដែលនៅមានជនបែបនេះ។ ករណីនេះនៅខេត្ត សៀមរាប ហេីយជាខេត្តដែលឯកឧត្តមអភិបាលខេត្ត យកចិត្តទុកដាក់បំផុត ចំពោះករណីរំលោភបំពានលេី កុមារ និង ស្ត្រី បញ្ជាក់នេះជាពត៌មានបឋម បានមកពីគ្រួសារជនរងគ្រោះ”៕
ប្រភព៖ TVFB