ភ្នំពេញ កាលពីវេលាម៉ោងម៉ោង7និង30នាទីយប់ ថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 តាមបណ្តោយផ្លូវ47 នៅចំណុចក្លឹបកម្សាន្តកាសា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ មានរឿងរ៉ាវដែលបង្កអោយមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែ បុសរម្នា់ជីះឡានម៉ាក RX-330 ជាមួយប្រពន្ធរួចឈប់រួចចុះទិញបាយត្រង់ចំនុចកើតហេតុណ៌ខាងលើដោយសួរថាបាយមួយប្រអប់ថ្លៃប៉ុន្មាន?
ស្រាប់តែអ្នកលក់ថា ២ពាន់រៀល គាត់សុំ១ពាន់ដូចរាល់ដងទៅ អ្នកលក់អត់ព្រម អ្នកទិញក៌ដើរចូលឡានវិញមានអី ស្រាប់តែអ្នកលក់យកប្រអប់បាយគប់ទៅលើរថយន្តទើបធ្វើឲ្យម្ចាស់រថយន្តខឹងក៏ឈ្លោះប្រកែកគ្នា ផ្អើលទៅដល់សមត្ថកិច្ចចុះមកជួយសម្របសម្រួល យោងតាមប្រភពពីកន្លែងកើតហេតុបន្តថា ដំបូងឡើងគេឃើញបុរសរូបនេះដឹកប្រពន្ធ មានផ្ទៃពោះក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងលក់នេះ បានចុះទៅទិញបាយសមួយប្រអប់ ពេលសួររកទិញបាយសមួយប្រអប់តម្លៃ២០០០រៀល គាត់បានតថ្លៃនៅ១០០០រៀលដូចតម្លៃធម្មតា តែអ្នកលក់អត់លក់ អ្នកទិញក៏អត់ទិញដែរ បានដើរចូលទៅក្នុងរថយន្តវិញ ស្រាប់តែអ្នកលក់បានយកប្រអប់នោះគប់ទៅលើរថយន្តផ្នែកខាងមុខធ្វើឲ្យម្ចាស់រថយន្តគាត់ខឹងក៏ចុះទៅសួរនាំនឹងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងធ្វើអោយមហាជនចោមរោមមើលលាន់ មិនត្រឹមតែប៉ុននេះនេះថែំទំាងខាងសម្ថកិច្ចមកសំរួលទៀតផង ក្រោយកើតហេតុរួចភាគីទំាងសងខាងសំរបសំរួលរួចសុំទោសគ្នាដើម្បីបញ្ចប់រឿងតែម្តង៕