• មិនធម្មតាមែន! លោក គួច ចំរើន មិនទាន់ទៅដល់ក្រុងព្រះសីហនុផង គាត់មានផែកការ ត្រូវធ្វើដំបូងនិងចាំបាច់បំផុត រួចទៅហើយ

    ក្រុងព្រះសីហនុ៖ ក្រោយហេតុការណ៍ដ៏រន្ធត់រលំបាក់អាគារកំពង់៧ជាន់ ដែលធ្វើឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៤នាក់កន្លងមកសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​សារ​តាមផេក​ផ្លូវកា​ររបស់​លោក យល់ព្រម​ឱ្យ លោក យន្ត មីន លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ហើយ​សម្រេច​ផ្ទេរ លោក គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ។

    លោក គួច​ ចំរើន ដែល​សម្តេចតជោចាត់​ទុក​​ថា​ ជា​ «មនុស្ស​ខ្លាំង» បាន​ប្តេជ្ញា នឹង​ធ្វើការ​ស្រាវជ្រាវ អំពី​មូលហេតុ​ នៃ​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់អគារ ៧ ជាន់​ ដែលបាន​បណ្តាល​ឲ្យ​​មនុស្ស ២៨ នា​ក់​​ស្លាប់ និង ២៦ នាក់​រង​របួស និង​ធ្វើការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា ​ជា​ពិសេស​គឺ​ត្រូវ​​អនុវត្ត​បន្ត នូវ​គម្រោ​ង​អភិវឌ្ឍន៍​សំខាន់ៗ​រប​ស់​អតីត​អភិបាល​ខេត្ត ​នៅ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​​ព្រះសីហនុ។

    បើយោងតាមគេទំព័ររបស់វិទ្យុខេមរភាសា ហៅថា rfi បានឱ្យដឹងថា “លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលគ្រោងចូលកាន់តំណែង នៅថ្ងៃទី២៩ ខែមិថុនា បានលើកឡើងថា ការងារដំបូង ដែលត្រូវដោះស្រាយក្នុងខេត្តព្រះសីហនុគឺបញ្ហា «សន្តិសុខ និងសណ្តាប់ធ្នាប់»។”។

    សម្តេចតជោ លោក​បញ្ជាក់​ថា៖ «ដោយ​សារ គួច ចំរើន ខ្លាំងគាត់​ជា​បញ្ញវន្ត​ម្នាក់​ដែ​ល​​គួរ​ឲ្យ​គោរព និងចេះកិច្ច​ការ​ងារ​រដ្ឋបាល​ខេត្ត​។ គាត់​មាន​បទពិសោធ​ក្នុង​ការងារ​ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និងខេត្ត ជនបទ​។ នៅ​ទីនេះ [ខេត្ត​ព្រះសី​ហនុ] ត្រូវ​​​ការ​មនុស្ស​ខ្លាំង​ដូចជា ​គួច ចំរើន»

    ឯកឧត្តម គួច ចំរើន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ