• Silva នឹង​ចាក​ចេញ​ពី Man City ក្រោយ​បញ្ចប់​រដូវកាល​ឆ្នាំ ២០១៩ – ២០២០

    (មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ David Silva បានប្រកាសពីគម្រោងចាកចេញពីក្លឹបមេឃខៀវ Manchester City ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។

    កីឡាករសញ្ជាតិអេស្ប៉ាញ Silva ត្រូវបានក្លឹបជើងឯកអង់គ្លេស Man City ទិញពីក្លឹបស្រុកកំណើត Valencia ក្នុងតម្លៃខ្លួនប្រមាណ ២៧លានដុល្លារកាលឆ្នាំ២០១០ បន្ទាប់ពីរូបគេបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះជើងឯក FIFA World Cup ក្នុងឆ្នាំនោះនៅប្រទេសអាហ្រ្វិកខាងត្បូងរួច។

    ក្នុងរយៈពេល ៩ឆ្នាំនៅកីឡដ្ឋាន Etihad បុរសវ័យ ៣៣ឆ្នាំរូបនេះបានជួយឲ្យក្លឹបមានសេដ្ឋីអារ៉ាប់ជាម្ចាស់ក្លឹប ផងនោះ ឈ្នះជើងឯក Premier League បាន ៤ដង, FA Cup ២ដង, League Cup ៤ដងពីការចូលលេងសរុប បានចំនួន ៣៩៥ប្រកួត។

    Silva ក៏ជាកីឡាករសំខាន់ដែលជួយឲ្យ Man City ឈ្នះពានដល់ទៅ ៣នារដូវកាលឆ្នាំ២០១៨-២០១៩ ផងដែរ តាមរយៈចូលលេងបាន ៣៣ប្រកួតនៅ Premier League និងស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរ។

    Silva បានថ្លែងប្រាប់សារព័ត៌មាន BBC ថា «រដូវកាលឆ្នាំ២០១៩-២០២០ ជារដូវកាលចុងក្រោយសម្រាប់ ខ្ញុំនៅទីនេះ។ វាគ្រប់គ្រាន់ក្នុងរយៈពេល ១០ឆ្នាំជាមួយ Man City។ ខ្ញុំកំពុងស្វែងរកក្លឹប ផ្សេងទៀត ដើម្បីបន្តអាជីពនេះរហូតដល់ថ្ងៃចូលនិវត្តន៍»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ