• សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ មាន​លក់​នៅ​ខេត្តស្ទឹងត្រែង តាម​ផ្សារសាធារណៈ​ ​ហាក់បីដូចជា​មិន​ខ្លាចសមត្ថកិច្ច​​នោះទេ

    ខេត្តស្ទឹងត្រែង ៖ បណ្ដាញ​សង្គម​នៅ​ថ្ងៃទី ២៦ ខែមិថុនា​នេះ បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​ច្រើន​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​សត្វព្រៃ​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​ជាពិសេស​តាម​ផ្សារ​មួយចំនួន​តែ​ហាក់បីដូចជា​មិន​ខ្លាចរអា​និង​សមត្ថកិច្ច​នោះទេ​បាន​ដាក់តាំង​សត្វព្រៃ​ជា​សាធារណៈ​ក្នុង​ផ្សារ​ដូច​លក់​សាច់គោ​សាច់ជ្រូក​សាច់មាន់​។ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏បាន​ស្នើសុំ​ដល់​អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​កា​ររ​ចរាចរណ៍​ក៏ដូចជា​ការ​បរបាញ់​ដាក់​អន្ទាក់​សត្វព្រៃ​យកមក​លក់​យ៉ាង​អនាធិបតេយ្យ​គ្មាន​ការទប់ស្កាត់​។

    ​បណ្ដាញ​សង្គម​បានលើកឡើង​ថា​ថា លោក​ម៉ុម សារឿន អភិបាលខេត្ត​ពុំទាន់​មាន​ឬ​គ្មាន​វិធានការ​ទប់ស្កាត់​ចាប់​ប​ង្រា្ក​ប​ជន​ទាំង​នោះបាន​នៅឡើយ​ទេ ថែមទាំង​មានការ​ធូរ​លុង​ព្រងើយ កន្តើយ​បណ្ដោយ​ឲ្យ​ជនខិលខូច​ឆក់​ឱកាស​ធ្វើការ​បំផ្លិចបំផ្លាញ​ពពួកសត្វ​ព្រៃ​ដែល​នៅ​សេសសល់​ក្នុង​ដែន​ជំរក​សត្វ​ឲ្យ​បាត់បង់ ថែមទាំង​ឲ្យ​មានការ​ធ្វើ​សារាចរ ជួញដូរ​លក់​យ៉ាង​អនាធិបតេយ្យ​ថែមទៀត​ផង​។​

    ​សត្វព្រៃ​ទាំងនោះ​ត្រូវបាន​គេ​សង្កេតឃើញថា ពួក​អាជីវក​មួយចំនួន​បានដាក់​តាំង​លក់​សាច់​ពាសពេញ​ទីលាន​ផ្សារ និង​មាន​ទាំង​សត្វ​ដែល​នៅរស់​គ្រប់​ប្រភេទ​ជាច្រើន​កន្លែង​លក់​ដង្ហែ​នៅតាម​ផ្លូវ​ខាងក្រោយ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​នេះ​។​

    ​ពួក​អាជីវក​លក់​សត្វព្រៃ​ទាំងនោះ​ត្រូវបាន ម​ជ្ឃ​ដ្ឋា​ន​ពី​ខាងក្រៅ​លើកឡើងថា បាន​លក់​ច្រើន​ឆ្នាំ​មកហើយ មិនទាន់​បានឃើញ​ចំណាត់ការ​ពី​លោក​អភិបាលខេត្ត​បាន​ម្ដងណា​ទេ​ចេះតែ​រក្សាទុក​ឲ្យ​ពួក​អាជីវករ​មួយចំនួន​ដាក់លក់​បាន​យ៉ាង​ចំហរ​បែបនេះ​។​

    ​ពលរដ្ឋ​បាន​និយាយថា​មកពី​លោក​អភិបាលខេត្ត​មិន​ដាក់បទបញ្ជា​ឲ្យ​តឹងរឹង​មឹង​ម៉ាត់​ចំពោះ​មន្ដ្រី​នៅក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់បាន​ពលរដ្ឋ​នៅ​ទី​នោះបាន​ចោទ​ទៅលើ លោក​ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​ថា​ឯកឧត្តម​អត្ថិភាព​ការពារ​។​

    ​ពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ ឯកឧត្តម មិនមាន​ចំណាត់ការ​ចំពោះ​មន្ដ្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យ​ធ្វើ​ការចុះ​ចាប់​បង្ក្រាប​អ្នកជួញដូរ​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​ទាំងអស់នោះ​ឲ្យ​ទាន់ពេល​ទេនោះ​សត្វព្រៃ​គ្រប់​ប្រភេទ​ទាំងនោះ ប្រាកដជា​វិនាស​ក្រោម​ស្នាដៃ​របស់ ឯកឧត្តម​កំពុង​គ្រប់គ្រង​នេះ​ជាមិនខាន​ឡើយ​។​

    ​ពលរដ្ឋ​នៅ​ទីនោះ​មានបំណង​ថា ដែន​ជំរក​សត្វព្រៃ​នៅ​ខេត្តស្ទឹងត្រែង​បើ ឯកឧត្តម ដាក់​ចំណាត់ការ​មឹង​ម៉ាត់​ទប់ស្កាត់​ប្រាកដ សត្វព្រៃ​ទាំងនោះ​វា​មិន​វិនាស​នោះទេ តែ​ខ្លាច​មាន​មន្ដ្រី​នៅក្រោម​ឱវាទ មិន​អនុវត្តតាម​និង​អាច​ថា​ឃុបឃិត​ជាមួយ​ជន​ទុច្ចរិត​មួយចំនួន​ទទួល​លាភ​សក្កា​រះ​ក៏​ថា​បាន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ