Realme ដែលជាស្លាកយីហោស្ថិតក្រោមទ្រនំនៃក្រុមហ៊ុនមេ Oppo បានកំពុងអភិវឌ្ឍនូវស្មាតហ្វូនប្រើប្រាស់ Sensor កាមេរ៉ាទំហំ 64MP ប្រភេទ GW1 ដែលទទួលបានការផ្គត់ផ្គង់ពីក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung។
ទម្រង់នៃការរចនាផ្នែកកាមេរ៉ាក្រោយលើស្មាតហ្វូនជំនាន់ថ្មី មាន ៤ គ្រាប់ ដោយតាមការទម្លាយចេញពីនាយកប្រតិបត្តិបានបង្ហាញច្បាស់ជុំវិញរចនាបថជាទម្រង់ Sensor បញ្ឈរបួនគ្រាប់បន្តកន្ទុយគ្នា អមគ្រាប់ LED Flash នៅចំហៀងផ្នែកខាងក្រៅ និង Sensor មេទំហំ 64MP មានរុំព័ន្ធដោយគែមពណ៌លឿង។
Sensor ទំហំ 64MP អាចផ្តិតយករូបភាពក្នុងកម្រិត Ultra-High Pixel នៅទំហំ 9 216 x 6 912 ភីកសែល ជាមួយនឹងមុខងារ AI ពង្រឹងលើការថតរូបឲ្យកាន់តែឆ្លាតវៃនិងមានភាពល្អប្រសើរ។