• ពិតជាមន្ត្រីគំរូ! មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដើរកើបសម្រាបនៅតាមសួនច្បារសម្តេចតេជោ គួរឲ្យសរសើរ (មានវីដេអូ)

    បន្ទាប់ពីបងប្អូនដែលមានមាយាទល្អ ដើរលំហែកាយនៅលើសួនច្បារសម្តេចតេជោត្រង់ចំណុចរូបសំណាកសម្តេចសង្ឃជួន ណាត រួចបានបោះចោលសម្រាមពេសវាលពេលកាលរួចមក យើងឃើញបងប្រុសប៉ូលីសចរាចរណ៍ម្នាក់ បានបញ្ចេញសកម្មភាពគួរឲ្យកោតសរសើរ ដោយបានដើរប្រមូលសម្រាម ទាំងនោះរងចាំរថយន្តមកដឹកចេញ។

    តាមរយៈហ្វេសប៊ុក មួយឈ្មោះ សុវណ្ណ រីហ្គេន ធ្វើការចែកចាយជាសាធារណនូវវីដេអូមួយនេះនិងបានសរសេរថា៖ “សូមកោតសរសើរដល់នគរបាលចរាចរណ៍ម្នាក់គោលដៅ សម្ដេចសង្ឍ ជួន ណាត មានឈ្មោះ សូត្រកញ្ញា ដែលស្រលាញ់បរិស្ថាន ក្រៅពីបំពេញតួនាទីរបស់ខ្លួនរួចហើយ ថែមទាំងមកជួយបោសសម្រាមទៀត។”។

    ក្រោយពីម្ចាស់គណនីហ្វេប៊ុកឈ្មោះ សុវណ្ណ រីហ្គេន បានបញ្ចេញរូបភាព និន ខ្សែវីដេអូ មិនបានប៉ុន្មាននាទីផង បានធ្វើឱ្យមានអ្នកចូលខំមិនលើកសរសើរ មន្ត្រីប៉ូលីសរូបនោះយ៉ាងច្រើន ។ មានអ្នកខ្លះ បានសរសេរថា​ សូមសរសើរដោយស្មោះនូវការលះបង់របស់ប៉ូលីស អ្នកខ្លះទៀតថា បងប៉ូលីសរូបនេះ ជាគំរូយ៉ាងល្អ សម្រាប់ពលរដ្ឋគ្រប់រូប ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ