• តើ ចាន់ វឌ្ឍនាកា និយាយ​អ្វីខ្លះ មុន​ការ​ប្រកួត​ដំបូង​របស់​ខ្លួន ជាមួយក្លឹបចាស់ នៅរសៀលថ្ងៃនេះ?

    (ភ្នំពេញ)៖ កីឡាករ ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកដំបូងជាមួយក្លឹបចាស់ បឹងកេត ក្នុងជំនួបទល់នឹងក្រុម ម្ចាស់ផ្ទះ ខេត្តសៀមរាបនារសៀលថ្ងសទី២៦ ខែមិថុនាស្អែកនេះ ក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩។

    ជាមួយការត្រៀមធ្វើព្យុះភ្លៀងលើសមរភូមិវាលស្មៅ ក្រោយចែកផ្លូវជាមួយក្លឹប PKNS នៃលីគកំពូល ម៉ាឡេស៊ីនោះ វឌ្ឍនាកា បានសម្ដែងអារម្មណ៍សប្បាយរីករាយ ព្រោះជាការទន្ទឹងរង់ចាំរបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រ ដែលតែងចង់ដឹងអំពីការវិលត្រឡប់ចូលទីលានរបស់ខ្លួន។

    វឌ្ឍនាកា បាននិយាយថា «ការប្រកួតថ្ងៃស្អែកជាប្រកួតដំបូងរបស់ខ្ញុំ សម្រាប់ការវិលត្រឡប់មកវិញ ចឹងវាជាការប្រកួតទន្ទឹងរង់ចាំរបស់ខ្ញុំ។ ខ្ញុំជឿថា ក្រុមនឹងធ្វើបានល្អ។ ខ្ញុំអរគុណពួកគាត់ (អ្នកគាំទ្រ) ដែលតែងតែគាំទ្រ និងបារម្ភពីសុខទុក្ខរបស់ខ្ញុំ និងការទន្ទឹងរង់ចាំទស្សនា»

    ទន្ទឹមជាមួយគ្នា ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនេះបានបញ្ជាក់ដែរថា ខ្លួនមិនទាន់គិតរឿងស្បែកជើងមាសនោះទេ គឺផ្ដោតសំខាន់ជួយក្រុមសិន។ អតីតម្ចាស់ស្បែកជើងមាសនៃពានសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៣ បន្ដថា «ខ្ញុំមិនទាន់មានការគិតថា ឈ្នះស្បែកជើងមាសម្ដងទៀតឡើយ អ្វីសំខាន់គឺជួយក្រុមទទួលបាន ជ័យជម្នះ»

    គួរដឹងថា ការត្រឡប់មកចូលរួមជាមួយបឹងកេតពេលនេះ ចាន់ វឌ្ឍនាកា បានសម្រេចចិត្តចុះកិច្ចសន្យាដល់ទៅ ៣ឆ្នាំឯណោះ បន្ទាប់ពីពុំជោគជ័យជាមួយអាជីពក្រៅស្រុក ដូចជាធ្លាប់ Fujieda MYFC របស់ជប៉ុន កាលពីឆ្នាំ២០១៧ តែត្រូវក្លឹបនេះ បញ្ចប់កិច្ចសន្យាមុនការកំណត់ ហើយបន្ដមកលេងឲ្យក្លឹប Pahang FA និងក្លឹប PKNS នៃលីគកំពូលម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ តែត្រូវក្លឹបទាំងពីរបញ្ចប់កិច្ចសន្យាពាក់កណ្ដាល រដូវកាលដូចគ្នា៕

    Credit: Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ