• ពេលមានរឿងទើបបែកធ្លាយ!នៅក្រុងព្រះសីហនុ មានអាគារជាច្រើនដែលកំពង់សាងសង់ មានលក្ខណៈដូចអាគារដែលបាក់រលំ

    ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ផ្តល់​ដំណឹង​បន្ថែមថា ករណី​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ គិត​មក​ដល់​ម៉ោង ១២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បន្ត​រកឃើញ​សាកសព​ជនរងគ្រោះ​ជា​បន្តបន្ទាប់ គឺ​បាន​កើន​ដល់ ២៦​នាក់​ហើយ និង​អ្នករបួស​នៅ​រក្សា​ចំនួន ២៤​នាក់​ដដែល​។​

    សូមបញ្ជាក់​ថា អគារ​បាក​រលំ​ខាងលើនេះ មាន​កំពស់​៧​ជាន់ សង់​ពី​គ្រោង​ដែក មាន​បណ្តោយ ៣០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ វា​ជា​អគារ​ថ្មី​កំពុង​សាងសង់ និង​វិនិយោគ​ដោយ​ជនជាតិ​ចិន​។​

    ​អគារ​នេះ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ព្រះសីហនុ ដោយ​បាន​ដួលរលំ​កាល កាលពី​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

    ដោយឡែកទាក់ទងចំពោះ ការសាងសង់អាគារ នៅខេត្ដព្រះសីហនុ ដោយមិនមានច្បាប់អនុញ្ញាតជាច្រើនទៀត និងកំពុងបន្ដការសាងសង់ ដោយមានអាគារខ្លះមានរូបរៀបស្រដៀងទៅនឹងអាគារ ដែលបានបាក់រលំនោះផងដែរ។

    យ៉ាងណាមិញ ទាក់ទងចំពោះករណីខាងលើនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ព័ត៍មានតោពីរ បានបង្ហោះប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖ “ក្រុងព្រះសីហនុ អគារជនជាតិចិនជាច្រើនដែលសង់ជាលក្ខណៈបែបអគារស្រុតកាលពីប៉ុន្មានថ្ងៃមុន…តើអាចទុកចិត្តបានដល់កម្រិតណាដែរទៅ ? តើស្របច្បាប់ទេ? បញ្ជាក់នៅមានអគារបែបនេះជាច្រើនកន្លែងទៀតដែលមិនបានថតបង្ហាញ”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ