• សម្ដេច​ សម្រេចដក​លោក ញឹម វណ្ណដា ពី​តំណែង​ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ទី​១​គ្រប់គ្រង​គ្រោះមហន្តរាយ​ ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​

    សម្ដេច​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា​ដូចនេះ​ថា​៖ «​ខ្ញុំ​ក៏​សូមបញ្ជាក់ថា​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​»​

    ​ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​តែមួយ​នេះ សម្ដេច​ក៏បាន​ទទួល​សំណើ​លាលែង​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដោយ​ដាក់​លោក គួច​ចំរើន ដែលជា​អភិបាលខេត្ត​កំពង់ចាម​ជំនួស​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ