• ឧកញ៉ា សុខ ប៊ុន និងមន្ដ្រី៥នាក់ទៀត ត្រូវ ACU ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​រំលោភដី​ខុសច្បាប់​នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ

    (ភ្នំពេញ)៖ ឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រី ៥នាក់ទៀត នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។

    មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែង យ៉ាងដូច្នេះថា «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិ រដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»។

    យ៉ាងណាក៏ដោយ សម្រាប់បទល្មើសដែលឧកញ៉ា សុខ ប៊ុន និងមន្ដ្រីពាក់ព័ន្ធ បានប្រព្រឹត្តក្នុងរូបភាពលម្អិតបែប ណានោះ មិនទាន់ត្រូវបានមន្ដ្រី ACU បញ្ជាក់នោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ