• Huawei ប្រកាសថា ទូរស័ព្ទស៊េរីខ្ពស់ៗរបស់ខ្លួន នឹងអាចអាប់ដេតទៅ Android Q ក្នុងពេលឆាប់ៗខាងមុខ

    (ប៉េកាំង)៖ ក្រុមហ៊ុន Huawei ទើបតែបានប្រកាសថា ស្មាតហ្វូនដែលកំពុងទទួលការពេញនិយមនាពេលបច្ចុប្បន្នរបស់ខ្លួន រួមមានស៊េរី P30 និងស៊េរី Mate 20 ជាដើម នឹងអាចអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android ឡើងដល់ជំនាន់ថ្មីបំផុតគឺ Android Q បានដូចធម្មតាដោយឥតមានបញ្ហាអ្វីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Forbes នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩។

    ដោយសារការប្រកាសដាក់បម្រាមថ្មីៗរបស់រដ្ឋាភិបាលអាមេរិក មកលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei ដែលហាមក្រុមហ៊ុនអាមេរិក ក្នុងនោះរួមបញ្ចូលទាំង Google ដែលជាម្ចាស់ប្រព័ន្ធប្រតិបត្តិការ Android មិនឲ្យសហការជាមួយ Huawei បានតទៅទៀតនោះ បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនធំរបស់ Huawei មានក្តីព្រួយបារម្ភជាខ្លាំងខ្លាចក្រែងទូរស័ព្ទរបស់ពួកគេមានបញ្ហា។

    យ៉ាងណាមិញកន្លងមកក្រុមហ៊ុន Huawei ក៏ធ្លាប់ធានាដល់អតិថិជនម្តងរួចទៅហើយដែរថា គ្រប់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រទាំងអស់ ដែលមានវត្តមានក្នុងទីផ្សារស្រាប់ នឹងនៅតែអាចដាប់ដេតប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីផ្សេងៗបាន។ ប៉ុន្តែឥឡូវនេះ Huawei បានបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត ទាក់ទិននឹង Android Q ដែលជាជំនាន់ថ្មីបំផុត នៃប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ដែលយ៉ាងហោចណាស់ នៅកំឡុងត្រីមាសទី ៣ នៃឆ្នាំ២០១៩ នេះតែម្តង។

    បើតាមសេចក្តីប្រកាសថ្មីរបស់ Huawei ស្មាតហ្វូនដែលនឹងអាចដាប់ដេតឡើងទៅ Android Q បានរួមមាន P30, P30 Pro, P30 Lite, P20, P20 Pro, Mate 20, Mate 20 Pro, Mate 20 Lite, Porsche Design Mate 20 RS, Mate 20 X, Mate 20 X (5G), Mate 10, Mate 10 Pro, Porches Design Mate 10, P Smart 2019, និង P Smart+ 2019 ជាដើម។ Huawei បានបញ្ជាក់ទៀតថា កម្មវិធីដូចជា WhatsApp, Facebook, Instagram, Twitter, និងកម្មវិធីផ្សេងៗរបស់ Google នៅតែអាចដោតឡូតនៅលើស្មាតហ្វូនរបស់ Huawei បានជាដូចដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ