• ប្រធានា​ធិបតី​ចិន នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ G20 ពីថ្ងៃទី​២៧-២៩​ខែមិថុនា នៅ​ប្រទេស​ជប៉ុន

    (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង អូសាកា ប្រទេសជប៉ុនពីថ្ងៃទី២៧-២៩ ខែមិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ជាទីដែល លោកត្រូវបានគេរំពឹងថា អាចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមក្រសួងការបរទេស ចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។

    ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានបញ្ជាក់ដូច្នេះថា៖ «តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ លោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង អូសាកា ពីថ្ងៃទី២៧-២៩ ខែមិថុនានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20»។

    អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតពីជំនួបទ្វេភាគីណាមួយរបស់លោក ស៊ី នោះទេ តែនេះ គឺជាលើកដំបូងបំផុតដែលទីក្រុងប៉េកាំង ទទួលស្គាល់ជាផ្លូវការពីការចូលរួមរបស់ប្រធានាធិបតីចិន ក្នុងកិច្ចប្រជុំ G20 ជាទីដែលគេរំពឹងថា លោកនឹងត្រូវជួបពិភាក្សាជាមួយលោក ត្រាំ លើបញ្ហាជាច្រើនក្នុងនោះរួមមានទាំង សង្រ្គាមពាណិជ្ជកម្ម និងសំណុំរឿងកូរ៉េខាងជើង ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ