• អាហ្សង់ទីន ឡើង​វគ្គ ៨ក្រុម​នៃ​ពាន Copa America ក្រោយ​រក​បាន ៣ពិន្ទុ​លើក​ដំបូង​ទៅ​លើ​ក្រុម​កាតា

    (សៅប៉ូឡូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានកក់កៅអី១ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន រង្វាន់ ប្រចាំតំបន់អាមេរិកឡាទីន Copa America 2019 នៅប្រទេសប្រេស៊ីល បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ២ ប្រចាំពូល B នាយប់មិញនេះ។

    ក្រុមដែលធ្លាប់ឈ្នះពានរង្វាន់ប្រចាំតំបន់នេះបាន ១៤ដងមួយនេះបានយកឈ្នះក្រុមជម្រើសជាតិកាតា ២-០ ដែលជា ៣ពិន្ទុដំបូងក្នុងចំណោម ៣ប្រកួតប្រចាំពូល B នេះ ក្រៅពីចាញ់កូឡុំប៊ី ២-០ នៅថ្ងៃបើកឆាក និងបន្តលេងស្មើ ១-១ ពេលជួបប៉ារ៉ាហ្គាយ មុនមកឈ្នះក្រុមជើងឯកប្រចាំទ្វីបអាស៊ី កាតានៅថ្ងៃបិទបញ្ចប់ពូល នារាត្រីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩។

    ៣ពិន្ទុចុងក្រោយនេះ បានធ្វើឲ្យអាហ្សង់ទីនបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ប្រចាំពូល B ដោយមាន ៤ពិន្ទុឡើង ទៅប៉ះវេណេហ្សូអេឡា ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃពូល A ក្នុងវគ្គ ៨ក្រុមចុងក្រោយដែលនឹងធ្វើឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ