• អាចង្រៃ! យក​ថ្នាំបំពុល​ក្នុងអណ្តូង​ គ្រោងសម្លាប់​មួយ​គ្រួសារ​ ព្រោះខឹងឪពុកម្តាយ​ ផ្តាច់​ Wi-Fi មិន​អោយ​លេង​ហ្គេម

    ​បុរស​ញៀន​ហ្គេម​ម្នាក់​បាន​ព្យាយាម​បំពុល​សមាជិកគ្រួសារ​ខ្លួន​ក្រោយពី​ពួកគេ​ផ្តាច់​wi-fi​កុំអោយ​វា​លេង​ហ្គេម​រំខាន​អ្នក​ដទៃ​នៅ​ផ្ទះ​របស់​ពួកគេ​ក្នុងប្រទេស​ថៃ​។​

    ​សាក់ ឌឿ​ន​ចាន់ អាយុ​២៩​ឆ្នាំ បាន​វិម​ក​ផ្ទះ​ទាំង​ស្រវឹង​និង​បានចាប់ផ្តើម​លេង​ហ្គេម​បើក​សម្លេង​ឮៗ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​របស់ខ្លួន ខណៈ​ឪពុកម្តាយ​កំពុង​ដេក​នៅក្នុង​ខេត្ត​​ស៊ីសាកេត​។​

    ​សាក់ ឌឿ​ន​ចាន់ លេង​ហ្គេម ហួសហេតុ​តាំងពីក្មេង​រហូត​ដល់​ស្ត្រេ​ស និង​ក្លាយជា​មនុស្ស​រឹងរូស​

    ​ឪពុកចិញ្ចឹម​របស់​វា លោក ចក្រី ខាំ​រឿង អាយុ​៥២​ឆ្នាំ បាន​ងើប​ពី​ដេក​និង​បិទ​wi-fi ដើម្បី​កុំអោយ​ឌឿ​ន​ចាន់​រំខាន​ដំណេក​របស់​ខ្លួន​ទៀត​។​ឪពុក​ចិញ្ចឹម​និង​កូនប្រុស​បាន​ឈ្លោះ​​គ្នា​ជា​ខ្លាំង ក្រោយ​ពី​ការផ្តាច់​wi-fi ដោយ​ឌឿ​ន​ចាន់​បាន​ស្រែក​ជេរ​និង​វាយ​ទាត់​ធាក់​ផ្ទះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​លោក​ខាំ​រឿង ត្រូវ​បង្ខំចិត្ត​វាយ​កូនចិញ្ចឹម​នោះ​ដើម្បី​កុំ​​អោយ​វា​ខ្លាំង​ដៃ​ពេក ហើយ​លោក​បាន​ចូល​ដេក​ដោយ​គិត​ស្មានថា​វា​ចប់​រឿង​។​

    ​នៅ​ព្រឹក​បន្ទាប់ ម្តាយ​របស់​វា លោកស្រី ស៊ូ​បាន ឌឿ​ន​ចាន អាយុ​៥១​ឆ្នាំ បាន​ប្រទះឃើញ​ថ្នាំ​សម្លាប់​សត្វល្អិត​អណ្តែត​ត្រៀបត្រា​ក្នុង​អណ្តូង​របស់​គ្រួសារ​។​

    លោកស្រី ស៊ូ​បាន ឌឿ​ន​ចាន អាយុ​៥១​ឆ្នាំ បាន​ប្រទះឃើញ​ថ្នាំ​សម្លាប់​សត្វល្អិត​អណ្តែត​ត្រៀបត្រា​ក្នុង​អណ្តូង​របស់​គ្រួសារ​។​

    ​លោកស្រី​ឌឿ​ន​ចាន់ បាន​និយាយថា​លោកស្រី​បាន​ប្រទះ​ឃើញ​ថ្នាំពុល​នេះ​នៅ​ពេល​ទៅ​ដងទឹក​ដាំបាយ​នៅ​ពេល​ព្រឹក​។​លោកស្រី​បាន​អោយដឹងថា នាង​ភ្ញាក់ខ្លួន​ស្រឡាំងកាំង​ចង់​​សន្លប់​ពេល​ដឹងថា​កូន​ខ្លួនឯង ព្យាយាម​សម្លាប់​លោក​ស្រី​និង​ប្តី​។​

    ​គ្រួសារ​លោក​ស្រី​ឌឿ​ន​ចាន់ បានសំរេច​ហៅ​អាជ្ញាធរ​មូលដ្ឋាន​មក​ជួយ​ទប់ស្កាត់​ចរិត​ហិង្សា​របស់​កូន​ខ្លួន​ដោយ​សាត​អស់​លទ្ធភាព​ស្តីប្រដៅ​។​

    ​សាក់ ឌឿ​ន​ចាន់ បាន​សារភាព​ថា​ខ្លួន​បាន​ដាក់​ថ្នាំពុល​ក្នុង​ទឹក​អណ្តូង​ប្រចាំ​គ្រួសារ​ពិតមែន​ដោយសារតែ​ខឹង​នឹង​ឪពុកចិញ្ចឹម​ដែល​ហាម​មិនអោយ​ខ្លួន​លេង​ហ្គេម​។​

    ​ទីបំផុត ម្តាយ​បាន​ស្នើសុំ​អាជ្ញាធរ​នាំ​កូន​មិន​ដឹង​អី​នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​មិន​ចង់​រស់នៅ​ទាំង​ភ័យខ្លាច ព្រោះ​កូន​នេះ​អាច​ធ្វើ​វា​ម្តងទៀត​៕​

    ប្រភព៖ rasmeinews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ