• គិត​ត្រឹម​ខែមិថុនា ក្លឹប​អធិរាជស Real Madrid ទិញ​បាន​កីឡាករ ៥នាក់​មាន​សញ្ជាតិ​ផ្សេង​គ្នា

    (ម៉ាឌ្រីដ)៖ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ក្នុងរដូវកាលទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុប ក្លឹបអធិរាជស Real Madrid ទិញបានកីឡាករ ៥ជាតិសាស្រ្តផ្សេងគ្នាដែលមានមកពីប៊ែលហ្ស៊ិក Eden Hazard, ប្រេស៊ីល Rodrygo, បារាំង Ferland Mendy, Luka Jovic មកបូស្នៀ និងជប៉ុន Takefusa Kubo ដែលជាកីឡាករចំណូលថ្មីសម្រាប់ ត្រៀមការប្រកួតនៅរដូវកាលថ្មីឆ្នាំ២០១៩-២០២០។

    ក្រោមការគ្រប់គ្រងរបស់លោក Florentino Perez គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ នេះ កីឡាករដែលបានបង្ហាញខ្លួន ជាផ្លូវការជាមួយក្លឹបជើងឯក La Liga ៣៣សម័យកាលរួមមាន កីឡាករសំខាន់ៗ ៤រូបក្នុងនោះខ្សែប្រយុទ្ធ Luka Jovic មានតម្លៃ ៦៦លានដុល្លារពីក្លឹបអាល្លឺម៉ង់ Eintrackt Frankfurt ហើយបន្តនាំយកតារាជើងស៊ុតរបស់ក្រុម តោខៀវ Eden Hazard ថ្លៃ ១៩០លានដុល្លារ និងខ្សែការពារ Ferland Mendy ក្នុងតម្លៃ ៥៤លានដុល្លារពីក្លឹប Lyon។

    ក្រុមដែលកំពុងដឹកនាំអ្នកចាត់ការទូទៅ Zidine Zidane បានចុះកិច្ចសន្យានាំយកកីឡាករវ័យក្មេង ២រូបបន្ថែមទៀតរួមមានកីឡាករវ័យ ១៨ឆ្នាំរបស់ជប៉ុន Takefusa Kubo និងកីឡាករប្រេស៊ីល Rodrygo ដែលត្រៀមដាក់លេងក្នុងឈុត Real Madrid 2៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ