• ទាក់ទងរឿងមានបង់រុំរបួសនៅក្នុងដៃស្បូនអ្នកជំងឺ មន្ទីរពេទ្យបង្អែកខេត្តតាកែវបកស្រាយថា មកពីអ្នកជំងឺលួចរត់ចេគទៅមុន ហើយពេល សាមីខ្លួនបកស្រាយវិញថា…

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានគណនីហ្វេសប៊ុកឈ្មោះ នួន ឈិន បានបង្ហាញការសោកស្តាយក្រោយពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួសពីដៃស្បូនភរិយាខ្លួនឆ្លងទន្លេ បណ្ដាលឲ្យភរិយាខ្លួនចុកពោះហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ យ៉ាងណាមិញខាងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានធ្វើការបកស្រាយផងដែរថា ស្ត្រី ដែលសម្រាលកូនរូបនោះបានលួចរត់ទៅមុន ដោយសន្យាថា នឹងរកពេទ្យឆ្មបមកសំអាតតាមក្រោយ តែផ្ទុយទៅវិញគាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ដោយយកបានកុំប្រេស២ដុំ។ ក្រុមគ្រួសារអ្នកជម្ងឺបានទុកអ្នកជម្ងឺរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអាការៈចុកពោះខ្លាំងទើបរត់រកពេទ្យ។

    ជុំវិញករណីនេះផងដែរ សាមីខ្លួនឈ្មោះ នួន ឈិន បានធ្វើការបកស្រាយវិញថា៖ “ជំរាបសួរ បងប្អូន ពុកម៉ែ អ៊ុំពូមីង លោកយាយលោកតា ដែលបានតាមដានប្រព័ន្ធបណ្តាញហ្វេសបុកទាំងអស់ ខ្ញុំបាទ នួន ឈិន មានឱកាសសូមធ្វើការបកស្រាយចំពោះរឿងរ៉ាវមួយដែលខ្ញុំបានបង្ហោះនៅវេលាយប់ថ្ងៃទី 18 ម្សិលមិញនេះ ការពិតទៅកំប្រេះដែលនៅក្នុងទ្វាមាសរបស់ភរិយាខ្ញុំនោះ គឺជាបច្ចេកទេសរបស់ពេទ្យឆ្មប ដែលគាត់បានដាក់ដើម្បីឃាត់ឈាមដែលហូរចេញមកក្រោយពេលសំរាលរួច ហើយមិនទាន់ដល់ពេលដែលគ្រូពេទ្យយកចេញតែប៉ុណ្ណោះ នេះជាការយល់ច្រឡំរបស់ខ្ញុំ ដែលមិនបានយល់ដឹងពីបច្ចេកទេសរបស់ពេទ្យ បែរជាចោទប្រកាន់ថាគ្រូពេទ្យធ្វើការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ទៅវិញ ហើយខ្ញុំផ្ទាល់ក៏សូមធ្វើការសូមទោសដល់គ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវទាំងអស់ដែលខ្ញុំធ្វើការចោទប្រកាន់ទាំងដែលមិនបានយល់ដឹងពីបច្ចេកទេសរបស់ពេទ្យ ខ្ញុំពិតជាសោកស្តាយណាស់ ដែលធ្វើការចោទប្រកាន់ដល់អ្នកដែលជួយជីវិតភរិយាខ្ញុំទៅវិញ។ ចំពោះរឿងមួយទៀតទាក់ទងនិងរូបភាពកាកសំណល់ឈាមនិងកំប្រេះនោះគឺខ្ញុំជាអ្នកថតដោយផ្ទាល់ពុំមាននរណាម្នាក់អោយខ្ញុំថតនោះឡើយ ដូចនេះហើយសូមបងប្អូន អ៊ុំពូមីងមា លោកយាយលោកតា កុំចោទប្រកាន់ឬបង្កាច់បង្ខូច ដល់ខាងគ្រូពេទ្យណាម្នាក់អី។ ជាចុងក្រោយខ្ញុំសូមធ្វើការសូមទោសជាសាធារណៈចំពោះទង្វើរបស់ខ្ញុំដែលធ្វើខុស ចោទប្រកាន់គ្រូពេទ្យដែលព្យាយាមជួយជីវិតភរិយាខ្ញុំ សូមអ្នកគ្រូនិងលោកគ្រូពេទ្យមេត្តាអធ្យាស្រ័យដល់ខ្ញុំ ដែលមិនបានយល់ដឹងអំពីបច្ចេកទេសទេសពេទ្យ ហើយបង្ហោះរូបភាព និង អត្តបទមិនសមរម្យនេះផង។ (នួន ឈិន)”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ