• បុរសបែកថ្នាំម្នាក់ ឃើញប៉ូលីសភ្លាម ស្រាតខោអាវភ្លាត ហើយរត់គេចឡើងដំបូងផ្ទះ! (មានវីដេអូ)

    (ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ប៉ន ស្រស់ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បុរសខាងលើបានប្រើគ្រឿងញៀនរហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគំរាមសម្លាប់ប្រពន្ធកូន បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។

    ក្រោយពេលធ្វើសកម្មភាពបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងគំរាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើឲ្យបុរសខាងលើលោតពីលើដំបូលផ្ទះ បណ្តាលឲ្យមានរបួស ត្រូវអាវុធហត្ថរាជធានីជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ